អ្នកនាងAnita Kaushal៖ “ការបាត់បង់ជំរុញឲ្យខ្ញុំទទួលបានជោគជ័យ”

Print

ANITA-KAUSHAL_mmអ្នកនាង Anita Kaushal គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Mauli Rituals, ដែលជាក្រុមហ៊ុនម៉ាករបស់អង់គ្លេសមួយសំរាប់ផលិតផលថែរក្សាស្បែកនិងរាងកាយ ដែលនាងទទួលបានការបំផុសគំនិតដោយវប្បធម៌និងបេតិកភ័ណ្ឌឥណ្ឌារបស់នាង។ កើតនិងធំធាត់នៅភាគខាងលិចនៃទីក្រុងឡុងដ៍ នាង Anita Kaushal បានហ៊ុំព័ទ្ធដោយក្រណាត់និងវត្ថុបុរាណដែលឪពុករបស់នាងបាននាំចូលមកពីរដ្ឋ RajasthanនាងAnita Kaushal អាយយ៤៩ឆ្នាំ បានចាប់អាជីពរបស់នាងជាអ្នកលក់ទឹកអប់ម៉ាក Rochas។ ប្រាំពីរឆ្នាំក្រោយមកនាងបានសម្រេចចិត្តធ្វើតាមចំណង់ចំណូលចិត្តរបស់នាង ដោយបានបង្កើតឡើងនូវផលិតផលដែលធ្វើដោយដៃដែលច្នៃប្រឌិតឡើងដោយការបូកបញ្ចូលគ្នានៃរចនាបទចាស់ ថ្មី បុរាណនិងសម័យទំនើប។

កាលពីឆ្នាំ ២០១២ កូនស្រីអាយុ ១១ឆ្នាំរបស់នាងបានចុះចាញ់នូវការប្រយុទ្ធអស់រយៈពេលមួយឆ្នាំប្រឆាំងនឹងជម្ងឺមហារីកខួរក្បាល។ ការបាត់បង់ដ៏មហិមានេះ បានផ្តល់ឲ្យនាង Anita នូវកម្លាំងចិត្តដើម្បីបើកដំណើរការជាមួយការផ្តួចផ្តើមការបង្កើតមូលនិធិមួយឈ្មោះថា “Million and On” ក្នុងគោលបំណងរ៉ៃអង្គាស់ប្រាក់ឲ្យបានមួយលានផោន (ប្រមាណជាង ១.៣ លានដុល្លារអាមេរិក) ដើម្បីជួយគាំទ្រស្ត្រីនិងកុមារ។ នាងនិងប្តីរបស់នាង Bittu ដែលរស់នៅក្នុងភាគខាងលិចទីក្រុងឡុងដ៍ បន្ទាប់មកបានបង្កើត Mauli Rituals នៅក្នុងឆ្នាំ ២០១៤ ដែលជាផលិតផលសម្រស់ធម្មជាតិ។

នាងបាននិយាយប្រាប់អង្គភាពសារពត៌មាន telegraph.co.uk ថា Mauli Rituals ផ្តល់នូវសេវាកម្មផ្នែកថែរក្សាស្បែកធម្មជាតិនិងផលិតផលសរីរាង្គសំរាប់សម្រស់រូបរាងកាយមួយបែបមានឈ្មោះថាAyurvedic (ការព្យាបាលបែបបុរាណមួយរបស់ឥណ្ឌា) ការម៉ាស្សាដោយដៃតាមរូបមន្តអង់គ្លេស និងផលិតផលធ្វើឡើងដោយដៃ។ ផលិតផលរបស់នាងលើកកំពស់ដល់ការប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្មសំរាប់ការលើកកំពស់សុខភាពផ្លូវកាយនិងផ្លូវអារម្មណ៍។

នៅពេលសួរថាតើមានអ្វីដែលបានបំផុសគំនិតឱ្យនាងចាប់ផ្តើមនូវមុខជំនួញរបស់នាង Anita Kaushalនាងទទួលបានការពិគ្រោះយោបល់ជាច្រើន ហើយយល់ឃើញថាការបើកជំនួញនេះគឺអាចជួយនាងដើម្បីសម្រេចបានគោលដៅរទទួឡបានការបរិច្ចាគ 1 លានផោនសម្រាប់ស្ត្រី។

មុនដំបូងនាងគ្រាន់តែចង់បង្កើតម៉ាកទឹកអប់ តែខ្វះចំណេះដឹង ទើបនាងបានធ្វើដំណើរទៅមាតុភូមិរបស់នាងនៅឥណ្ឌា ហើយវាគឺនៅទីនោះហើយដែលនាងបានរកឃើញអំណាចនៃការព្យាបាលតាមបែបសម័យបុរាណលើការថែរក្សាសម្រស់តាមពិធីសាសនាឥណ្ឌានិងរុក្ខជាតិនានា។ ឪពុកស្វាមីរបស់នាង គឺជាគ្រូពេទ្យ Ayurvedic ហើយគាត់មានអាយុ ៨៤ ឆ្នាំហើយ និងលោករីករាយជាមួយនឹងភាពរឹងមាំនិងសេចក្ដីអំណរដែលនាំឲ្យមានជីវិតមានសព្វគ្រប់និងជាការទទួលបានឯករាជភាពទាំងស្រុង។ នាងបានប្រើប្រាស់ចំណេះដឹងនៅក្នុងគ្រួសារសម្រាប់ការបង្កើតថ្មីក្នុងអាជីវកម្មរបស់នាង។

left-post-ad
right-post-ad

ឆ្លើយតបនឹងសំនួរថាតើអ្វីជាបញ្ហាប្រឈមធំបំផុតរបស់នាង អ្នកនាងAnita Kaushal បាននិយាយថា៖ “វាជាឯកសិទ្ធិដើម្បីឲ្យម៉ាករបស់ផលិតផលត្រូវបានទទួលស្គាល់ ពីសំណាក់ម៉ាកល្បីៗជាច្រើន និងការគាំទ្រសំរាប់ការលក់រាយ។ បញ្ហាប្រឈមនៅតែផ្តោតសំខាន់លើការកសាងថាមពលរបស់យើងនៅលើការគោរពនិងប្រាក់ចំណូលដែលយើងមានខណៈពេលដែលត្រូវគិតនូវអ្វីដែលថ្មីៗដោយមិនអើពើឱកាសថ្មីៗដែលរក្សាបាននូវការលក់ដ៏ល្អ ឬជាការដឹងនូវអ្វីដែលយើងអាចបន្តផលិតកម្មនិងអ្វីដែលយើងត្រូវការ។

អ្នកនាងបានបន្តថាយើងត្រូវដឹងថា នៅក្នុងផ្លូវដ៏តូចចង្អៀតមួយរបស់យើង, យើងបានធ្វើឲ្យអ្នកផ្សេងទៀតមានអារម្មណ៍ល្អប្រសើរតាមរយៈការលំបាករបស់ពួកគេ។ យើងនៅតែផ្តោតទៅលើ ពាក្យ ហេតុអ្វីធ្វើដូច្នេះ, នេះជា របៀបដែលយើងអាចផ្តល់សំរាប់ថែរក្សាខ្លួនរបស់អ្នក។

អ្នកនាង Anita Kaushalបានផ្តល់ជាដំបូន្មានថា៖ ជាក់ស្តែងវាជាការល្អបំផុតដើម្បីធ្វើអ្វីដែលអ្នកស្រឡាញ់។ ប៉ុន្តែនៅលើកម្រិតជាក់ស្តែងមួយដែលត្រូវបានច្បាស់លាស់នៅក្នុងទំនាក់ទំនង, បើមិនដូច្នេះទេបន្ទាត់ដែលអ្នកគូសដើម្បីដើរនឹងក្លាយជាមិនច្បាស់លាស់ និងមនុស្សងាយនឹងបំភ្លេចអ្នក។ រៀនពីកំហុសនិងបន្តដំណើរទៅមុខ(http://www.telegraph.co.uk)

Leave a Reply

Your email address will not be published. Required fields are marked *