អ្នកត្រូវមានផែនការជាក់លាក់ ដើម្បីបានឡើងឋានៈ

Print
Business-cover-

នៅពេលដែលអ្នកចាប់ផ្តើម អាជីពការងាររបស់អ្នក ជានិច្ចជាកាល គឺចាប់ផ្តើមពីតួនាទីការងារតូចទាប ហើយអ្នកសំឡឹលឹងទៅលើ តំណែងជាចៅហ្វាយនាយ ជានាយកគ្រប់គ្រង នាយកចាត់ចែង រួមផ្សំនឹងការគោរព និងការស្ងើចសរសើរ។

ដោយមិនអាចជៀសផុត ថ្ងៃណាមួយ អ្នកនឹងចាស់ទុំ មានបទពិសោធន៍រះឡើងលើ ហើយតួនាទីកាន់តែខ្ពស់ដោយខ្លួនអ្នក។ អ្នកអាចឈានដល់ចំណុច ដែលអ្នកចង់បានដោយខ្លួនឯង។ ហើយមនុស្សភាគច្រើន គឺចង់រះឡើងខ្ពស់ ហើយពួកគេនឹងឈប់នៅទីកន្លែងមួយដែលគេហាក់បីដូចជាមានភាពសុខស្រួល រីករាយ និងពេញចិត្ត។ អាជីពចប់ គឺចប់គ្រប់យ៉ាង។

អ្នកឆ្លាតវៃ មិនត្រេតត្រូត និងមិនទៅដល់ទីដៅ ដោយភាពស្រពិចស្រពិលនោះទេ។ គ្រប់យ៉ាង គឺអ្នករៀបផែនការ។ អ្នកបានដឹងពីប្រព័ន្ធ និងការប្រើប្រាស់វា ដើម្បីជាប្រយោជន៍។ អ្នកយល់អំពីជំហានដែលត្រូវបោះ ដើម្បីរុញខ្លូនអ្នកពីកំរិត A ដល់ កំរិត B និងបន្តរហូតដល់កំរិត Z

left-post-ad
right-post-ad

អ្នកត្រូវតែសិក្សាអំពី ប្រព័ន្ធនៃការដំឡើងឋានៈ ប្រសិនបើអ្នកចង់ចូលទៅរកវានិងយកចំណេញពីវា។ វាគឺជារឿងសាមញ្ញ ដែលអ្នកមិនត្រូវរង់ចាំអ្វីមួយបង្ហាញខ្លូន ឬរង់ចាំវាសនា វីរៈបុរសមករុញអ្នកទៅមុខ ដើម្បីបានសំណាងជោគលាភ និងឳកាសឡើយ។

អ្នកត្រូវតែដឹងឲ្យច្បាស់ នូវវិធីជៀសវាង គំនិតរាក់កំផែល ហើយតំឡើងខ្លួនអ្នកក្នុងប្រព័ន្ធនោះ។ ដូចនេះ អ្វីទៅជាប្រព័ន្ធដំឡើងឋានៈ ក្នុងអង្គភាពរបស់អ្នក? តើអ្នកបានដឹងអំពីវាដែរឬទេ? តើអ្នកបានសិក្សាអំពីដែរឬអត់? អ្នកត្រូវសិក្សាអំពីសាវតាអ្នកដទៃ ដែលធ្លាប់ទៅដល់ចំណុចនោះមុនអ្នក។

ប្រសិនបើអ្នករង់ចាំឱកាស ដើម្បីបានសំណាងទទួលតំណែងណាមួយខ្ពស់ អ្នកក៏អាចទទួលវាបានតាមចិត្តចង់ តែជាក់ស្តែងណាស់ វាមិនមែនជារឿង ដែលអាចជឿជាក់បាននោះទេ វាដូចជាការលេងល្បែងផ្សងសំណាង ដែលអ្នកសង្ឃឹមថានឹងឈ្នះឆ្នោត ក្លាយជាសេដ្ឋី។ វាអាចកើត តែវាមិនដូចអ្វីដែល ពិតប្រាកដនោះទេ។

អ្នកត្រូវតែរៀបចំតារាង សម្រាប់ការឡើងឋានៈតួនាទីមួយ ៖

» នៅក្នុងអង្គភាពរបស់អ្នក អ្នកត្រូវតែសំឡឹងទៅលើ តំណែងជាន់ខ្ពស់បំផុត ដែលអ្នកអាចទទួលបាន (ឬតួនាទីខ្ពស់ណាមួយ ដែលអ្នករំពឹងចង់បាន)

» តែពេលនេះ ត្រូវមើលតួនាទីតូចតាចបំផុតសិន រូចកត់ចំណាំ និងរៀបចំជំហ៊ានដែលត្រូវបោះជំហានទៅមុខ

» គូសវាសទីតាំងដែលអ្នកកំពុងតែឈរ

» ចូររៀបចំគូសវាស នូវជំហ៊ានដែលត្រូវដើរ ដើម្បីទៅដល់គោលដៅ។

ពេលនេះ អ្នកមានតារាងនៃការដំឡើងឋានៈមួយ ហើយអាចដើរគ្រប់ជំហ៊ាននីមួយៗទៅមុខ ដូចអ្វីដែលអ្នកបានគូសវាស។ ខណៈពេលដែលអ្នក កំពុងបោះជំហ៊ានទៅមុខ អ្នកអាចកត់ទុក នូវជំនាញបទពិសោធន៍របស់អ្នក។ល។ ដែលអ្នកនឹងត្រូវការនៃជំហាននីមួយៗ ដើម្បីអនុវត្តវាឲ្យបានជោគជ័យ។ បន្ទាប់មក អ្នកអាចបន្ថែមនូវអ្វីដែលអ្នកធ្វើ ដើម្បីទទួលបានអ្វី ដែលអ្នកសំឡឹងរក ដែលអ្នកត្រូវដើរទៅរកអ្វី ដែលត្រូវរៀនសូត្រ ហើយអ្វីទៅដែលអ្នកត្រូវតែសិក្សា។

អ្នកអាចដាក់វាបញ្ចូលទៅក្នុង ផែនការរយៈពេលវែងរបស់អ្នក៕

Business-1-

Leave a Reply

Your email address will not be published. Required fields are marked *