ស្អប់រោមក្លៀកណាស់ឬ? នេះវិធីធម្មជាតិក្នុងការកម្ចាត់វាចោល

Print
Underarm-hair-1-
ការជម្រុះរោមដោយខ្លួនឯងនៅផ្ទះប្រហែលអាចជាការសម្រេចចិត្តមួយដ៏ល្អ អ្នកក៏ប្រហែលអាច សម្រេចចិត្តរកនូវគ្រឿងផ្សំអ្វីគួរប្រើ ហើយដែលល្អបំផុតសម្រាប់ស្បែករបស់អ្នក។ ឱសថបុរាណមួយចំនួន គឺមានប្រយោជន៍សម្រាប់ការសម្តែងកម្ចាត់រោមក្លៀកជារៀងរហូតបាន ដែលអាចត្រូវជ្រើសរើសជំនួសការកោររោម ឬការព្យាបាលនៅតាមហាងដែលត្រូវាការចំណាយខ្ពស់ផ្សេងទៀត។ អានអត្ថបទខាងក្រោមដើម្បីដឹងអំពីវិធីដែលមានមានប្រសិទ្ធភាពមួយចំនួន៖

. ទឹកឃ្មុំ និងក្រូចឆ្មារ៖ ទឹកឃ្មុំត្រូវបានគេប្រើសម្រាប់ការព្យាបាលស្បែកផ្ទៃមុខជាច្រើន។ ធាតុផ្សំធម្មជាតិនេះ គឺមានប្រយោជន៍សម្រាប់ការយកចេញនូវរោមដែលយើងមិនចង់បានបើអនុវត្តវាបានទៀងទាត់។ ដើម្បីធ្វើល្បាយនេះបានត្រូវការ៖ – ទឹកឃ្មុំ ៣ស្លាបព្រា, ទឹកក្រូចឆ្មារ ៣ដំណក់, – ទឹកក្តៅអ៊ុនៗ និងកន្សែង
Honey-And-Lemon-Juice
សេចក្ដីណែនាំគឺមានដូចខាងក្រោម
លាយទឹកឃ្មុំ និងទឹកក្រូចឆ្មារចូលគ្នា រួចកូរឲ្យសព្វ។
អនុវត្តល្បាយនេះនៅក្រោមក្លៀក។
ទុកវាចោលសម្រាប់រយៈពេល ១៥នាទី។
លាងជម្រះជាមួយទឹកក្តៅអ៊ុនៗ ឬ លាងវាចេញដោយប្រើកន្សែងសើម។
ជូតវាចេញដោយថើរៗនិងអនុវត្តវិធីនេះឡើងវិញ ២៣ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ៤សប្តាហ៍ដើម្បីកម្ចាត់រោមក្លៀកបានជារៀងរហូត។

. ខាត់ជាមួយស្ករនេះគឺជាមធ្យោបាយដោះស្រាយដោយធម្មជាតិសម្រាប់កម្ចាត់រោមជាអចិន្រៃ្តយ៍។ ការខាត់បករោមក្លៀកនៅក្នុងហាងគឺ ត្រូវចំណាយអស់ប្រាក់ច្រើន។ គ្រឿងផ្សំមួយចំនួនក្នុងផ្ទះបាយរបស់អ្នកខាងក្រោមអាចប្រើប្រាស់ដើម្បីធ្វើជាផលិតផលសម្រាប់បកខាត់រោមក្លៀកបានយា៉ងមានប្រសិទ្ធភាពហើយមានតម្លៃថោក។ អ្វីដែលអ្នកត្រូវការនោះគឺ៖
ស្ករ ៣ពែង
ទឹក ១/២ពែង
ទឹកក្រូចឆ្មារ ១/៤ពែង
lemon_steps_281

របៀបអនុវត្ត
ដាក់ស្ករនៅក្នុងឆ្នាំងនិងចាក់ទឹកចូលទៅក្នុងវា។
ចំអិនល្បាយនោះរហូតដល់ការរលាយស្ករទាំងមូលក្លាយជាស្ករតាំងមែ៉មានពណ៍ត្នោត។
បន្ថែមទឹកក្រូចឆ្មារចូល រួចកូរល្បាយនេះប្រមាណ ២០ នាទី។
ចាក់វាចូលទៅវត្ថុដែលធន់នឹងកម្ដៅមួយហើយទុកវាចុះត្រជាក់។

left-post-ad
right-post-ad

របៀបប្រើវិធីសាស្រ្តនេះ៖
លាងសម្អាតក្លៀកជាមួយទឹកក្តៅអ៊ុនៗ រួចជូតថើរៗឲ្យស្ងួតជាមួយកន្សែង។
លាបក្រមួនស្ករនៅតំបន់ដែលមានរោមដុះដោយប្រើវែកកូរមួយ។
ដាក់ក្រណាត់កប្បាសឬបន្ទះសម្រាប់បករោមនៅលើកល្បាយដែលលាបរួចនិងចុចលើវាថ្នមៗ។
បកបន្ទះចេញក្នុងទិសផ្ទុយគ្នានៃរោមដែលដុះ។ បកវាចេញឲ្យលឿនដើម្បីកំុឲ្យឈឺខ្លាំង។
លាបផលិតផលផ្ដល់សំណើមលើកន្លែងដែលទើបនឹងបក់ហើយដើម្បីឲ្យវារលោង។ ប្រទាលកន្ទុយក្រពើ គឺល្អបំផុតសម្រាប់បង្រួមរន្ធញើស៕

Leave a Reply

Your email address will not be published. Required fields are marked *