សំលៀកបំពាក់ទិញថ្មី តិចពាក់ពេលវាដោយមិនបានបោកគក់

Print
Clothes washing
អ្នកទើបតែទិញសំលៀកបំពាក់ថ្មី ហើយអ្នកពិតជាចង់ពាក់វាភ្លាមៗសំរាប់កម្មវិធីចុង

សប្តាហ៍នេះ ឬក៏ស្លៀកពាក់ទៅកន្លែងធ្វើការ។ តែអ្នកចាំបាច់ត្រូវបោកគក់សំលៀកបំពាក់ទិញថ្មីនោះជាមុនសិន បើមិនអញ្ចឹងវានិងមានហានិភ័យដល់ស្បែករបស់អ្នក។ មុនពេលដែលអ្នកពាក់អ្វីដែលថ្មីលើរូបរាងកាយរបស់អ្នក ហើយដើរចេញទៅក្រៅអ្នកត្រូវចាំថាបើទោះបីវាជាផលិតផលថ្មីមែនតែវាប្រាកដជាមានសារធាតុគីមីនៅជាប់នឹងសាច់
ក្រណាត់។

បើតាមអ្នកជំនាញខាងផ្នែកសម្លៀកបំពាក់
Lana Hogue បានមានប្រសាសន៍ថា ៖ អ្នកត្រូវតែបោកគក់សម្លៀកបំពាក់ នៅមុនពេលដែលអ្នកពាក់វា ជាពិសេសវត្ថុឬទំនិញអ្វីក៏
ដោយ
ដែលជាប់និងស្បែករបស់អ្នក នឹងប៉ះផ្ទាល់នឹងញើសរបស់អ្នក។ បើតាម Hogue គ្រប់ប្រភេទសាច់ក្រណាត់ទាំងអស់ សុទ្ធតែបានជ្រលក់ពណ៎និងសារធាតុគីមីដើម្បីឲ្យវាក្លាយជាសំពត់ ឬសម្លៀកបំពាក់ដែលស្រស់ស្អាត។ ជាអកុសល សារធាតុគីមីទាំងនោះអាចមានផលប៉ះពាល់ ដូចជាការរលាកស្បែក កន្តួលក្រហម ការរមាស់ដែលអាចនឹងលេចឡើងគ្រប់ទីកន្លែងនៃស្បែករបស់អ្នក។

ភាគច្រើននៃសារធាតុគីមីដែលត្រូវបានប្រើក្នុងការជ្រលក់ពណ៌ក្រណាត់ត្រូវបានគេដឹងថាវាធ្វើឲ្យរលាកស្បែក សំណាងល្អ ការលាងសំអាត បោកគក់សម្លៀកបំពាក់ជាមុន មុនពេលពាក់ពួកគេអាចកាត់បន្ថយលទ្ធភាពនៃការទទួលបានកន្ទួល ឬត្រូវបានប៉ះពាល់តិចតួចនឹងសារធាតុគីមីអាក្រក់មួយចំនួន។

ចូរយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅនឹងអ្វីដែលត្រូវបានពាក់ជាប់នឹងស្បែក ដូចជាខោក្នុង អាវទ្រនាប់ សម្លៀកបំពាក់ហែលទឹក នឹងសម្លៀកបំពាក់កីឡា ក៏ដូចជាសម្លៀក
បំពាក់ទូទៅដែល
ពាក់ជាប់ផ្ទាល់និងស្បែករបស់អ្នក៕

Leave a Reply

Your email address will not be published. Required fields are marked *