សហគ្រិនស្ត្រី ឬថ្នាក់ដឹកនាំស្ត្រីជោគជ័យនិយាយតែអ្វីដែលមានអត្ថន័យ

Print
DOn't speaknonsense-cover
ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម និងដើម្បីទទួលបានការតំឡើងឋាន្តរស័ក្តិ អ្នកត្រូវតែព្រាងនូវរូបភាពដែលត្រឹមត្រូវ ភាពវាងវៃ ភាពចាស់ទុំដែលអាចជឿជាក់បាន ឬគួរអោយទុកចិត្តបាន និងជាអ្នកជំនួយដែលមានបទពិសោធន៍។ ពេលខ្លះ ការងារដ៏លំបាករបស់អ្នកអាចត្រូវបានបំផ្លាញបាន ដោយសារតែសម្តីអត់បានការមួយចំនួន ឬពេលមួយដែលមិនបានប្រុងប្រយ័ត្ន។

ថ្មីៗនេះ រដ្ឋមន្ត្រីជួរមុខនៃរដ្ឋាភិបាលស្រមោលមួយ ត្រូវបានទាត់ចោលពីមុខតំណែង ដោយសារតែនាងបានប្រាប់នូវរឿងកំប្លែងប្រកាន់ពូជសាសន៍មួយ នៅពេលអាហារពេលល្ងាចមួយនៅក្លឹបរ៉ុកប៊ី។ អាជីពរបស់នាងត្រូវបានដូលរលំ ដោយសារតែពេលវេលាមួយ ដែលមិនបានប្រុងប្រយ័ត្ននៃការនិយាយស្តីមិនបានការ។ ដូចនេះ អ្នកត្រូវតែប្រុងប្រយ័ត្ននិងគ្រប់គ្រងអណ្តាតរបស់អ្នកប្រឆាំងទៅនិង៖

» សម្តីមិនល្អ; » កំប្លែងបែបប្រមាថមើលងាយ ឬក៏ការធ្វើសេចក្តីថ្លែងការណ៍ ណាមួយដែលធ្វើអោយមានការបែកបាក់នៃសហគមន៍ណាមួយ។

» ការបង្ហាញនូវទំរង់កាមគុណផ្សេងៗ; » គាំទ្រក្រុមមនុស្សណាមួយ; » វាយឫកពារ; » មិនចេះគ្រប់គ្រង់កំហឹង; »បាត់បង់សតិ, » ត្អូញត្អែរឥតបានការ អេចអូច ស្បថសច្ចាដោយបំពាន; » បង្ហាញថាអ្នកគិតទៅដល់អ្នកណាម្នាក់វាអាចជារឿងវៃឆ្លាត ដើម្បីរៀនសូត្រ របៀបនិយាយ ជាជាងឲ្យ វានិយាយអត់មានសណ្តាប់ធ្នាប់។
Rude colleauge
ប្រសិនជាអ្នកបណ្តោយអោយអណ្តាតរបស់អ្នក ក្រឡាស់តាម ចិត្ត នោះអ្នកនិងនិយាយនូវរឿងខុសឆ្គងជាមិនខាន។ ប្រសិនជាអ្នកបានគិតពិចារណាយ៉ាងល្អិតល្អន់មុនពេលអ្នកនិយាយអ្វីចេញមក។ អ្នកអាចផ្អាកអណ្តាតកុំអោយរលាស់ ហើយខាំវាតិចៗ មុនពេល ហារស្តីចេញមក នោះអ្នកនិងនិយាយចេញមកប្រកបដោយភាព ទៀងត្រង់ ហើយសុន្ទរកថារបស់អ្នកនិងមានអត្ថន័យ។

left-post-ad
right-post-ad

ដូចនេះ អ្នកនិងទទួលបានកេរ្តិ៍ឈ្មោះ សំរាប់ភាពឆ្លាតវៃ និង ភាពចាស់ទុំរបស់អ្នក។ មនុស្សនិងទៅរកអ្នកសុំជាយោបល់ និងការ ណែនាំ ព្រោះថាពួកគេដឹងថាអ្នកនិងពិចារណាយ៉ាងម៉ត់ចត់អំពីអ្វី ដែលអ្នកនិយាយចេញមក ហើយមិនមែនជាការនិយាយប៉ប៉ាច ប៉បោចឥតប្រយោជន៍នោះទេ។ ពួកគេនិងជឿជាក់លើអ្នក។ ដូចនេះនៅពេលដែលអ្នកត្រូវបាន គេជឿជាក់ ប្រាកដណាស់អ្នកនិងត្រូវបានតម្លើងតំណែង និងទទួល បានជោគជ័យ។

ត្រូវប្រាកដថា អ្វីដែលអ្នកនិយាយចេញនិងធ្វើអោយមានឥទ្ធិពលលើអ្វីមួយ។ មិនត្រូវនិយាយអំពីអ្វីដែលអ្នកបានឃើញក្នុង ទូរទស្សន៍កាលពីយប់មិញនោះទេ។ យកល្អ អ្នកគួរតែនៅអោយស្ងាត់ស្ងៀមសិន បើការនិយាយ ចេញរបស់អ្នកមិនអាចធ្វើអ្វីមួយអោយមានការផ្លាស់ប្តូរនោះ៕
Don't speak nonsense-cover

 

 

Leave a Reply

Your email address will not be published. Required fields are marked *