សហគ្រិនស្ត្រីឆ្នើមចែករំលែកនូវគន្លឹះសំខាន់នៃភាពជោគជ័យ

Print
kathleen-tierney-women-in-insurance-leadership

បើទោះបីជាចំនួនស្រ្តីមានការកើនឡើងក្នុងអាជីវកម្មនិងការដឹកនាំសហគ្រាសផ្សេង ពួកគាត់នៅតែប្រឈមនឹងបញ្ហាជាច្រើន។ សហគ្រិនស្រ្តីខ្លះបានពើបប្រទះការបរាជ័យក្នុងអាជីវកម្ម តែមួយចំនួនទៀតក៏ទទួលបានជោគជ័យ។ ចង់ដឹងថាតើអាថ៌កំបាំងអ្វីដែលនាំឲ្យស្ត្រីយើងទទួលបានជោគជ័យក្នុងអាជីវកម្ម លោកស្រី Kathleen Tierney នឹងចែករំលែកការសម្ងាត់របស់គាត់អំពីការធ្វើដំណើររបស់ខ្លួន, ផ្លូវអាជីពរបស់គាត់និងដំបូន្មានរបស់គាត់ដែលធ្វើឲ្យគាត់បានទទួលជោគជ័យ។

ជ្រើសរើសចេញពីមហាវិទ្យាល័យទៅធ្វើការនៅការនៅក្រុមហ៊ុនធានារ៉ាប់រង Chubb Insurance នោះ, លោកស្រី Kathleen Tierney តាមរៀនសូត្រយ៉ាងលឿនថានាងអាចសម្គាល់ខ្លួននាងផ្ទាល់ ដោយស្ម័គ្រចិត្តសម្រាប់គម្រោងនិងការផ្តួចផ្តើមគំនិត។ យុទ្ធសាស្រ្តរបស់នាងបានផ្តល់តម្លៃតបស្នងឲ្យគាត់វិញ បន្ទាប់ពីគាត់បានធ្វើការងារនៅក្នុងអង្គភាពអាជីវកម្មផ្សេងគ្នាជាច្រើន ហើយនាពេលបច្ចុប្បន្ននេះ គាត់បានអង្គុយនៅមុខតំណែងកំពូលមួយ ជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់និងនាយកផ្នែកប្រតិបត្តិការ។ នាងគឺជាស្ត្រីដំបូងដែលបើកអាជីវកម្មមួយនៅក្នុងអង្គភាពរបស់នាង។

នៅពេលត្រូវបានសួរឲ្យផ្តល់និយមន័យថាអ្វីជាមេដឹកនាំមួយអស្ចារ្យ។ តើអ្វីទៅជាលក្ខណៈមួយចំនួនដែលអ្នកគិតថាមេដឹកនាំអស្ចារ្យមួយត្រូវមាន? លោកស្រី Kathleen Tierney បាននិយាយថា៖ មេដឹកនាំត្រូវការមនុស្សមានជំនាញ អ្នកដែលមានជំនាញដឹកនាំអង្គភាពនិងមានសមត្ថភាពក្នុងការសួរសំណួរល្អៗ សូម្បីតែនៅពេលដែលពួកគេតែងតែមិនមានចម្លើយសំរាប់ទាំងអស់នោះ។ មេដឹកនាំកំពូលមួយអាចមានសមត្ថភាពមើលឃើញនិន្នាការដែលអ្នកដទៃទៀតមិនអាច ដើម្បីមើលឃើញទស្សនះវិស័យធំៗ និងសួរសំណួរចំចំណុចដែលចង់បាន, ដើម្បីកំណត់គោលដៅនិងទទួលបានមនុស្សដើម្បីគោលដៅរួមនោះនិងដើម្បីអបអរជោគជ័យ ឬសមត្ថភាពគិតឡើងវិញយ៉ាងលឿន

ឆ្លើយតបនឹងសំនួរដែលសួរថាតើអ្វីទៅជាយុទ្ធសាស្រ្តមួយចំនួនដែលអាចជួយស្ត្រីឲ្យសម្រេចបាននូវតួនាទីយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងអង្គការរបស់ពួកគេមានអ្វីខ្លះ? លោកស្រីបានអះអាងថា៖ វាគ្មានចម្លើយយ៉ាងច្បាស់នោះទេ តែនោះគឺការចែករំលែកគំនិតមួយ, ឬឆក់យកឱកាសមួយនៅខាងមុខ។ គ្រាន់តែចាំថាអ្នកត្រូវចេះឆក់យកឱគាស ហើយកុំមានទស្សនះគំនិតថា ខ្ញុំមិនមានអារម្មណ៍ដូចជាខ្ញុំត្រៀមខ្លួនជាស្រេចនៅឡើយទេតែអ្នកត្រូវតែហ៊ានទទួលនូវឱកាសនេះ។ រកមើលដើម្បីមើលថាតើអ្នកមានអ្វីដែលសំខាន់ឬឱកាសណាមួយនឹងឆ្លងកាត់អ្នក ហើយមិនត្រូវអនុញ្ញាតឱ្យឱកាសល្អឥតខ្ចោះនោះរសាត់ទៅឆ្ងាយនោះឡើយ

left-post-ad
right-post-ad

ជាថ្មីម្តងទៀត នៅពេលត្រូវបានសួរថាតើអ្វីទៅជាយុទ្ធសាស្រ្តមួយចំនួនដែលអ្នកបានរៀនពីមុខអាជីពរបស់អ្នកដែលអាចជួយស្ត្រីឲ្យសម្រេចបាននូវតួនាទីយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងអង្គការរបស់ពួកគេមានអ្វីខ្លះ? លោកស្រីបានបញ្ជាក់៖ “ប្រសិនបើអ្នកបានធ្វើកំហុស ទទួលស្គាល់វាហើយធ្វើការសុំអភ័យទោស កុំខ្លាចនឹងនិយាយថាសុំទោស។ ចូរទទួលយកការវាយតម្លៃតបមកវិញ ហើយធ្វើការពិចារណាថាតើអ្វីដែលខ្ញុំអាចធ្វើបាន។ ប្រសិនបើអ្នកមិនដែលធ្វើឲ្យមានកំហុស អ្នកនឹងមិនអាចធ្វើអ្វីដែលគួរឲ្យចាប់អារម្មណ៍បានទេ។”

លោកស្រីបានបន្ត៖ “បណ្ដុះឱ្យមានទំនាក់ទំនងជាមួយមនុស្សដែលអ្នកគោរពនិងសរសើរដោយការស្វែងរកបណ្តាញដែលជារួមគឺការគាំទ្រជាគន្លឹះក្នុងការទទួលបានជោគជ័យ (Source: https://www.themuse.com)

Leave a Reply

Your email address will not be published. Required fields are marked *