សម្រាប់​ស្ត្រី​ទើប​ពេញវ័យ ដើម្បី​កុំ​ឲ្យ​ខ្មាស់​គេ គួរតែ​មាន​អនាម័យទៅ​អ្វីខ្លះ​?

Print
Big-yards-sexy-condole-appeal-woman-underwear-uniform-perspective-temptation-charming-lady-s-house-coat-bathrobe

ជាធម្មតា ទ្វារមាសរបស់មនុស្សស្រី គឺអាចសម្អាតដោយខ្លួនឯង ហើយក៏មិនចាំបាច់ធ្វើការថែទាំ អ្វីជាពិសេសដែរ ក្រៅពីលាងសម្អាត តែតំបន់ខាងក្រៅធម្មតាៗ គឺបានហើយ។ អ្វីដែលសំខាន់នោះ គឺមិនត្រូវដាក់របស់អ្វីទាំងអស់ ព្រោះវាអាចធ្វើឲ្យស្បែកក្នុងតំបន់នេះខូចខាត និងបង្កជាបញ្ហានៅថ្ងៃក្រោយបាន។ ខាងក្រោមនេះ គឺជាការណែនាំនូវអនាម័យផ្ទាល់ខ្លួនមួយចំនួនសម្រាប់ស្ត្រីទើបតែពេញវ័យ ត្រូវយល់ដឹង និងអនុវត្តឲ្យខានតែបាន ៖

ការមករដូវ
ចូរលាងសម្អាតរាងកាយ ដោយរួមទាំងប្រដាប់ភេទ ដូចកាលដែលអ្នកតែងតែធ្វើរាល់ដងដែរ។ ចូរផ្លាស់ប្តូរសំឡីអនាម័យជាទៀងទាត់ យ៉ាងហោចណាស់ ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ។ ចូរលាងសម្អាតដៃជានិច្ចមុន និងក្រោយពេលកាន់សំឡីអនាម័យនោះ។

រលាកប្លោកនោម
នេះគឺជាអាការៈជំងឺ ដែលកើតមានជាញឹកញាប់មួយ សម្រាប់ស្ត្រីវ័យក្មេង តែមានភាពសកម្មខាងផ្លូវភេទ។ ការនោមក្រោយពីរួមភេទរួច អាចជួយបញ្ចេញចោល រាល់បាក់តេរីទាំងអស់ ដែលជ្រៀតចូលតាមបង្ហួរនោម និងប្លោកនោមបាន។

left-post-ad
right-post-ad

មេរោគផ្សិត
សាប៊ូដុំ និងម្ស៉ៅសាប៊ូមួយចំនួន អាចបង្កការរលាក ដល់ស្បែករបស់ទ្វារមាស និងបង្កជាការបង្ករោគ ដោយមេរោគផ្សិតជាញឹកញាប់ផង។ អ្នកខ្លះយល់ថា ការកើតជាជំងឺផ្សិតបែបនេះ គឺនៅពេលពួកគេប្រើថ្នាំផ្សះ។ ចូរប្រើសាប៊ូដុំ ដែលមានជាតិកាត់តិច ឬសាប៊ូដុសខ្លួនកូនក្មេងជំនួសវិញ។ ចូរចៀសវាងការស្លៀកខោទ្រនាប់ដែលតឹងៗ៕

ប្រភព ៖ Health.com.kh

Leave a Reply

Your email address will not be published. Required fields are marked *