សម្រង់សម្តីខ្លឹមៗដែលជំរុញសហគ្រិនស្រ្តីឲ្យបន្តប្រយុទ្ធក្នុងអាជីវកម្មនិងជីវិត

Print
Woman Entrepreneur
ការធ្វើអាជីវកម្ម វាទាមទារការលះបង់ទាំងកម្លាំងកាយចិត្ត និងធនធាន (លុយ) ដើម្បីប្រឡូកក្នុងអាជីវកម្មដែលភាគច្រើនគ្របដណ្តប់ដោយពាណិជ្ជករនិងសហគ្រិនបុរស។ ជាពិសេស ប្រទេសកំពុងតែអភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឈន៍តិចតួច ឬទីកន្លែងដែលប្រពៃណីរឹតបណ្តឹងការចូលរួមរបស់ស្ត្រីក្នុងការឆាកនយោបាយ សេដ្ឋកិច្ចនិងការដឹកនាំសហគ្រិនស្ត្រីពិតណាស់ប្រាកដជាត្រូវការនូវការជំរុញនិងលើកទឹកចិត្តពីគ្រប់ភាគី។

អញ្ចឹងសម្រង់សម្តីបំផុសគំនិត ពិតជាថ្នាំទិព្ធលើកទឹកចិត្តឲ្យសហគ្រិនស្រ្តីបន្តដំណើរទៅមុខ។ខាងក្រោមនេះគឺជាសម្តីបំផុសគំនិតនានាដែលអាចជួយបន្ធូរបន្ថយចិត្តរបស់អ្នកនិងបំផុស
គំនិតអ្នកមានកម្លាំងប្រយុទ្ធដើម្បី
ប្រយោជន៍របស់ស្ត្រីនៅក្នុងអាជីវកម្ម។
ការចាប់ផ្តើមអាជីវ
កម្មផ្ទាល់ខ្លួនរបស់អ្នកគឺជាការខិតខំប្រថុយប្រថាន និងការបារម្ភជាញឹកញាប់ ប៉ុន្តែការភ័យ
ខ្លាចនៃការបរាជ័យនេះ អាចធ្វើឲ្យ ជាពិសេសសហគ្រិនស្ត្រី មានភាពរឹងមាំជាងមុន។ ការ
សិក្សាបានបង្ហាញ
, ស្ត្រីដោយសារតែលក្ខខណ្ឌសង្គម មានទំនោរមិនខ្លាចហានិភ័យជាងបុរសកាន់តែច្រើន។

លោកស្រី C.J Walker, ដែលជាសេដ្ឋីសហគ្រិនស្ត្រីដំបូងរបស់អាមេរិកបាននិយាយថា៖ វាគ្មានផ្លូវដែលក្រាលដោយបុបា្ជដើម្បីទទួលបានភាបជោគជ័យនោះទេ។ បើសិនជាមានមែន ខ្ញុំមិនទាន់បានជួបសោះ។ គ្រប់សមិទ្ធិផលដែលខ្ញុំទទួលបានជោគជ័យនៅក្នុងជីវិត គឺដោយ
សារតែខ្ញុំបានមានឆន្ទៈក្នុងការធ្វើការយ៉ាងលំបាក

ចំណែកលោកស្រី Eleanor Roosevelt ដែលជាអ្នកនយោបាយស្រ្តីអាមេរិកកាំង និងជាមន្ត្រីការទូត បាននិយាយលើកទឹកចិត្តស្រ្តីថា៖ អ្នកទទួលបានកម្លាំង, ភាពក្លាហាននិងទំនុកចិត្តតាមរយៈបទពិសោធន៍ជារៀងរាល់ថ្ងៃ ដូចនេះអ្នកពិតជាបញ្ឈប់ការភ័យខ្លាចបាន។ អ្នកអាចនិយាយទៅខ្លួនឯងថា«ខ្ញុំតាមរយៈកាតរឿងភ័យរន្ធត់ជាច្រើន ហើយខ្ញុំពិជាអាចទទួលយករឿងបន្ទាប់នឹងកើតឡើងហើយអ្នកត្រូវនិយាយប្រាប់ខ្លួនឯងថា អ្នកពិតជាអាចធ្វើរឿងដែល
អ្នកគិតថាអ្នកមិនអាចធ្វើបាន។

left-post-ad
right-post-ad

ជាមួយគ្នានេះផងដែរ លោកស្រី Anais Nin ដែលជាអ្នកនិពន្ធតែងសេចក្តីដ៏ល្បីមួយរូបបាននិយាយថា៖ ចូរបោះក្តីសុបិន្តរបស់អ្នកទៅលំហរអាកាស ដូចនឹងការបង្ហោះខ្លែងគឺអ្នកមិនដឹងថាតើវានឹងនាំយកអ្វីមកវិញនោះទេ តែវាអាចនាំនូវជីវិតថ្មីដល់អ្នក មិត្តភ័ក្រ្តថ្មីៗក្តីស្រលាញ់និងប្រទេសថ្មីមួយក៏ដូចជាភាគជោគជ័យថ្មីមួយ

លោកស្រី Ishita Gupta ស្ថាបនិកនៃទស្សនាវដ្តី Fear.less បាននិយាយថា៖ ការធ្វើការសម្រេចចិត្ត មួយដោយមិនបាច់ធ្វើតាមប្រព័ន្ធមួយណាមួយ ឬក្បួនតម្រារបស់នរណាម្នាក់ទេ វាជាអ្វីដែលខ្ញុំបានមើលឃើញពីភាពខ្លាំងរបស់ខ្លួន។ ចូរធ្វើការសំរេចចិត្តដើម្បីប្រយោជន៍អាជីវកម្មរបស់អ្នក

យើងសង្ឃឹមថាការចងក្រងនៃសម្រង់សម្តីខ្លឹមទាំងនេះ អាចជាការដុតកំដៅបេះដូងរបស់អ្នកតិចតួចដើម្បីឲ្យអ្នកមានការពុះកញ្ជ្រោលក្នុងការដើរទៅមុខជាមួយនឹងអាជីវកម្មរបស់អ្នក៕

(Source: http://www.contentfac.com)

Leave a Reply

Your email address will not be published. Required fields are marked *