វិធីកំចាត់សត្វកន្លាតឱ្យអស់ពីផ្ទះ

Print
kk1                      សត្វកន្លាតត្រូវបានគេចាត់ទុកថាជាសត្វចង្រៃមួយប្រភេទពីព្រោះថាវាជាប្រភពនាំចម្លងមេរោគនិងបំផ្លិតបំផ្លាញសម្ភារៈប្រើប្រាស់ក៏ដូចជាបំផ្លាញចំណីអាហារក្នុងផ្ទះសម្បែង។ ។សត្វប្រភេទនេះតែងសម្ងំរស់នៅត្រង់កន្លែងកន្លុកកន្លៀតហើយបង្កើតកូន

ចៅយ៉ាងច្រើនបន្តបន្ទាប់ ម្ល៉ោះហើយគប្បីអនុវត្តវិធីកម្ចាត់សត្វនេះដែលមានដូចជា៖

វិធីទី១

យកស្ករទៅរំងាស់ជាមួយទឹកឱ្យមានក្លិនឈ្ងុយឆ្ងាញ់រួចហើយនាំយកទៅដាក់ក្នុងចានទាបឬសម្ភារះណាដែលដាក់ហើយរអិល  ព្រោះថានៅពេលសត្វកន្លាតបានទទួលក្លិននឹងចុះទៅស៊ីហើយមិនអាចសួរឡើងវិញបាន ជាឱកាសល្អសម្រាប់យើងងាយស្រួលសម្លាប់វាតែម្តង។

left-post-ad
right-post-ad

វិធីទី២

នាំយកដបឬកែវដែលមានមាត់ធំបន្តិចហើយដាក់ទឹកសម្លរដែលនៅសេសសល់ពីការបរិភោគអាហារ(ដាក់កន្លះដប)រួចនាំយកទៅទុកនៅត្រង់បរិវេណកន្លុកកន្លៀតផ្ទះបាយ បន្ទប់ដេក បន្ទប់ដាក់សម្ភារះឬកន្លែងណាក៏បានដែលមានសត្វកន្លាតរស់នៅច្រើន ដោយដាក់ជាប់ជញ្ជាំងដើម្បីបញ្ឆោតឱ្យសត្វកន្លាតសួរតាមជញ្ជាំងចុះទៅស៊ីទឹកសម្លរហើយនៅពេលនោះវានឹងទទឹកសម្លាបមិនអាចឡើងមកវិញបានឡើយ។

វិធីទី៣

ប្រើឧបករណ៍សម្រាប់ចាប់សត្វកន្លាតដោយក្នុងនេះគ្រាន់តែយកក្រដាស់ឡាំងរួចហើយយកក្រដាស់មកបត់ធ្វើជាផ្ទះសម្រាប់ឱ្យសត្វកន្លាតចូលស្នាក់នៅ ។ទុកច្រើនថ្ងៃនៅពេលសង្កេតថាវាចូលរស់នៅហើយឱ្យកំចាត់វាតែម្តង។

វិធីទី៤

នាំយកស៊ីម៉ង់មកលាយបញ្ចូលជាមួយអាហារដែលមានក្លិនឈ្ងុយទាក់ទាញដូចជាទឹកដោះគោ អូវ៉ាន់ទីន សាច់ចៀនជាដើមមកដាក់ក្នុងថាសម្រាប់បញ្ឆោតនៅត្រង់កន្លែងដែល

សត្វកន្លាតដើរឆ្លងកាត់។បន្ទាប់ពីនោះឱ្យដាក់ទឹកនៅត្រង់ជុំវិញអាហារនេះនៅពេលសត្វកន្លែងបានចូលស៊ីចំណីអាហារទាំងនេះហើយមុនចេញទៅវិញវានឹងផឹកទឹកដែលនៅពេលនោះឯងអាហារលាយស៊ីម៉ង់នឹងចាប់ផ្តើមកកក្នុងពោះដែលបង្កឱ្យវាងាប់ក្នុងពេលបន្ទាប់មកតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *