វិធាននៃការងារ៖ អ្នកត្រូវយល់អំពីគោលបំណងរបស់អ្នកដទៃ

Print
Business-Work's motive-cover-មិនខ្វល់ថាអ្នកប្រកបអាជីវកម្មដោយខ្លួនឯង ឬក៏កំពុងតែបំរើការងារនៅស្ថាប័នណាមួយនោះទេ រាល់គ្រប់ការងារភារកិច្ចតោងទាមទារឲ្យអ្នកត្រូវដឹងអំពីគោលបំណងដែលអ្នកកំពុងតែធ្វើវា។ បើយោងតាមសៀវភៅដែលនិយាយពីវិធានការងារ គឺតម្រូវឲ្យអ្នកចេញសម្លឹងមើលថាតើអ្វីជាគោលបំណងរបស់មនុស្សដែលនៅក្បែរអ្នក និងខ្លួនអ្នកផ្ទាល់។

តើអ្វីទៅដែលជំរុញទឹកចិត្តរបស់អ្នក? យើងដឹងថាអ្នកគឺជាមនុស្សដែលប្រកាន់ខ្ជាប់ខ្ជួននូវវិធានការងារ ដែលមានន័យថាអ្នក ស្មោះត្រង់សកម្មនិងការងារ ឧស្សាហ៍ព្យាយាមខ្លំាងក្លា ជោគជ័យនិងចេះជំរុញទឹកចិត្តខ្លួនឯងឲ្យធ្វើអ្វីមួយដោយសមហេតុផល។

អ្នកបានបញ្ចប់ការងារបានយ៉ាងល្អអស្ចារ្យ ធ្វើអោយចៅហ្វាយរបស់អ្នកស្ងើចសរសើរ ធ្វើអោយមិត្តរួមការងារគោរពអ្នក និងការ ស្ងប់ស្ងែងនិងភាពស្មោះត្រង់របស់អ្នក។ នៅពេលអ្នកត្រឡប់ទៅផ្ទះនាពេលយប់ អ្នកញញឹមដោយអ្នកដឹងថាថ្ងៃនេះអ្នកបានបំពេញការងារបានយ៉ាងល្អ ហើយអ្នកធ្វើឲ្យ ក្រុមហ៊ុននិងមិត្តរួមការងាររីករាយ ហើយអ្នកជាមនុស្សដែលល្អមែន ទែនសំរាប់ពួកគេ។

អ្នកគេងលក់យ៉ាងស្រួល ព្រោះអ្នកមិនបានរុក គួនអ្នកដទៃ មិនបានបំពានច្បាប់ទម្លាប់ឬក៏ធ្វើអាកប្បកិរិយាមិនល្អ នោះទេ។ អ្នកទទួលបានការកោតសរសើរច្រើន តែនេះនៅមិនគ្រប់គ្រាន់ទេអ្នកត្រូវតែល្អឥតខ្ចោះ ល្អអស្ចារ្យ។ តើអ្វីនិងជំរុញពួកគេ? មែនហើយអ្នកត្រូវតែដឹងអោយច្បាស់អំពីគោលបំណងរបស់ពួកគេ។

left-post-ad
right-post-ad

ការយល់ដឹងគោលបំណងរបស់ពួកគេ មានន័យថាអ្នកត្រូវដើរ ចូលទៅទីងងឹតស្វែងយល់ពីចិត្តវិទ្យា។ អ្វីដែលអាចធ្វើអោយពួកគេទទួលបានជោគជ័យគឺមានច្រើនយ៉ាង៖
»
អំណាច, » លុយ, » កិត្យានុភាព, » គុំនុំសងសឹក, » តម្រូវការអោយមានការឈឺចាប់, និង» ត្រូវការនូវការស្រលាញ់។

មិនខ្វល់ថាគោលបំណងរបស់គេជាអ្វីនោះទេ ខ្ញុំអាចភ្នាល់បានថាពួកគេមិនមែនជាអ្នកដែលប្រកាន់ខ្ជាប់ខ្ជួននូវវិធានការងារនោះទេតែអ្នកវិញ អ្នកឈរជើងជាមួយស្នាមញញឹម ស្ងប់ស្ងៀម កិត្តិយស និងភាពសមសួន។ អ្នកណាម្នាក់ដែលគោលបំណងរបស់គេគឺ តំរូវ ការ ការភ័យខ្លាច និងការលោភលន់នោះពួកគេគួរត្រូវបានមើលថែ អោយបានប្រុងប្រយ័ត្នខ្ពស់។

អ្នកត្រូវឲ្យប្រាកដថា អ្នកនៅចំណុចត្រឹមត្រូវរបស់ពួកគេដោយអ្នកមិនធ្វើជាកូនឈ្លូស តែនៅចំនុចដែលអ្នកធ្វើបានល្អជាងពួកគេតែមិនពន្លិចពួកគេ ឬធ្វើជាមនុស្សឆ្កួតទេ។ សម្លឹងមើលជុំវិញការិយាល័យរបស់អ្នក តើអ្វីដែលធ្វើឲ្យមិត្តរួម ការងាររបស់អ្នកចៅហ្វាយរបស់អ្នកដើរទៅមុខ។ អ្នកត្រូវរៀនសិក្សានិងដៅសញ្ញាណនៃគោលបំណងរបស់ពួកគេ នោះអ្នកនិងអាចធ្វើការដោះស្រាយជាមួយគេបានយ៉ាងស្រួល។ ចំនេះដឹងគឺជាអំណាចដ៏ខ្លំាងក្លា៕
Work-human-motivation-1-

Leave a Reply

Your email address will not be published. Required fields are marked *