វិធាននៃការងារ៖ មិនត្រូវនៅនិងថ្កល់មួយកន្លែង

Print
Business-never-standstill-womenមនុស្សជាច្រើនទៅធ្វើការងាររាល់ថ្ងៃ ហើយពួកគេមានគំនិត តែមួយគត់គឺត្រូវត្រឡប់មកផ្ទះវិញ។ អំឡុងពេលថ្ងៃពួកគេនិងធ្វើអ្វីគ្រប់យ៉ាងដែលគេត្រូវបំពេញព្រមទាំងត្រូវមកអោយទាន់ម៉ោង។ តែអ្នកមិនធ្វើបែបនេះទេ ហើយអ្នកមិននៅមួយកន្លែងនិងថ្កល់នោះដែរ។

មនុស្សជាច្រើនយល់ថា វាគ្រប់គ្រាន់សំរាប់ពួកគេហើយដែលទទួលបានការងារធ្វើ ក៏ប៉ុន្តែការទទួលបានត្រឹមការងារវាមិនមែនជាទីបញ្ចប់នៃការលេងហ្គេមនោះទេ។ ប៉ុន្តែវាគឺការឡើងឋានះតូនាទីប្រាក់ខែច្រើនជាងមុន ភាពជោគជ័យ ការប្រមូលការទាក់ទងនិងបទពិសោធន៏នានាដើម្បីអនុវត្តដោយខ្លូនឯង។

មែនហើយ អ្នកត្រូវធ្វើការងាររបស់អ្នក ហើយត្រូវធ្វើវាអោយបានល្អបំផុតប៉ុន្តែកែវភ្នែករបស់អ្នកត្រូវសម្លឹងអោយរួចរាល់សំរាប់ ជំហានបន្ទាប់និងសកម្មភាពផ្សេងៗដែលធ្វើអោយទើសទាល់ដល់ការងាររបស់អ្នកគួរត្រូវបានកត់ចំណាំសំរាប់រៀបចំផែនការរបស់អ្នកដើម្បីការផ្លាស់ប្តូរដ៏ប្រសើរមួយ។

ខណះពេលដែលមិត្តរួមការងាររបស់អ្នកកំពុងតែសំរាកពិសារ តែឬក៏ធ្វើអីៗអោយរួចតែពីដៃសំរាប់អោយផុតពេលវេលាធ្វើការ ល្ងាចនោះអ្នកនិងកំពុងតែជាប់រវល់រៀបចំផែនការ និងប្រតិបត្តិសមយុទ្ធសំរាប់ពេលក្រោយ។

left-post-ad
right-post-ad

នៅក្នុងពិភពដែលពោរពេញដោយឧត្តមគតិ អ្នកអនុវត្តន៏ការងារខ្ជាប់ខ្ជួនត្រូវធ្វើការងាររបស់ខ្លូនអោយចប់រួចរាល់ត្រឹមថ្ងៃត្រង់ដើម្បីអោយគេមានពេលទំនេរនៅពេលរសៀល ដើម្បីយកពេលវេលានោះសិក្សាបន្ថែមសំរាប់ការឡើងឋានះនាពេលខាងមុខ ហើយក៏ដើម្បីមានពេលវាយតម្លៃគូរប្រកួតប្រជែងក្នុងចំណោមមិត្ត រួមការ ងារជិតស្និត។

ជាងនេះទៅទៀត អ្នកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីសរសេររបាយការណ៏ដែលមិនបានស្នើសុំមួយ ដើម្បីទទួល បានការចាប់អារម្មណ៏ហើយអ្នកអាចស្រាវជ្រាវរកវិធីសាស្ត្រដើម្បីធ្វើអោយមានភាពល្អប្រសើរឡើងសំរាប់ការអនុវត្តការងាររបស់ មនុស្សម្នាក់ៗដើម្បីអោយគេទទួលបានចំនេះដឹងបន្ថែមស្តីអំពី និតិវិធី និងប្រវត្តិរបស់ក្រុមហ៊ុន។

ប្រសិនបើអ្នកមិនអាចបញ្ចប់ការងារត្រឹមថ្ងៃត្រង់ នោះអ្នកពិតជាយកពេលវេលាធ្វើការងាររបស់អ្នក មកគិតអំពីរឿងទាំងអស់នេះនោះវានិងធ្វើអោយស្មុគស្មាញ។ ដូចនេះអ្នកមិនត្រូវនៅមួយកន្លែងនោះទេ។

ប្រសិនបើអ្នកមិនអាចបញ្ចប់ការងារត្រឹមថ្ងៃត្រង់ នោះអ្នកពិតជាយកពេលវេលាធ្វើការងាររបស់អ្នក មកគិតអំពីរឿងទាំងអស់នេះនោះវានិងធ្វើអោយស្មុគស្មាញ។ ដូចនេះអ្នកមិនត្រូវនៅមួយកន្លែងនោះទេ។ អ្នកមិនត្រូវទទួលយកថា វាគ្រប់គ្រាន់សំរាប់អ្នកដោយគ្រាន់តែមានការងារធ្វើនោះទេ ប៉ុន្តែអ្នកត្រូវតែឈានមួយជំហានហើយមួយជំហានទៀតទៅមុខដោយត្រឹមត្រូវ ដោយមានការរៀបចំ សិក្សា វិភាគនិងរៀនសូត្រដោយច្បាស់លាស់។

អ្នកក៏អាចអនុវត្តន៏តាមជំហានដែលអ្នកគ្រប់គ្រង ឬអ្នកណាម្នាក់ដែលជោគជ័យបានដើរកន្លងមក ព្រោះអ្នកត្រូវយកឈ្នះវា អោយបាន។ អ្នកត្រូវតែបោះជំហានទៅមុខ ដូចនេះវាតំរូវអោយអ្នកត្រូវតែធ្វើចលនាពីមួយកន្លែងទៅមួយកន្លែង មិនមែនអង្គុយមួយកន្លែងនិងថ្កល់នោះទេ
Business-women-mentors-1-

Leave a Reply

Your email address will not be published. Required fields are marked *