លោកស្រី Cindi Phallen៖ សហគ្រិនស្ត្រីត្រូវដើរឲ្យទាន់បច្ចេកវិទ្យា

Print
event_12_500x300

លោកស្រី Cindi Phallen, នាយកក្រុមហ៊ុន Create Possibility ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ជាយុទ្ធសាស្រ្តនៅរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ា សំរាប់អង្គការមិនរកប្រាក់កម្រៃទូទាំងសហរដ្ឋអាមេរិកបានចែករំលែកនូវបទពិសោធន៍របស់គាត់ក្នុងនាមជាសហគ្រិនស្ត្រីមួយរូប។
អ្នកអាចជ្រាបនូវការខិតខំរបស់លោកស្រី តាមរយៈបទសំភាសន៍ខាងក្រោមនេះ៖
តើអាកប្បកិរិយារួមរបស់សំរាប់ចាត់ចែងជីវិតការងារឲ្យមានតុល្យភាពយ៉ាងណាក្នុងនាមជាម្ចាស់អាជីវកម្ម?
ចម្លើយ៖
ជាទូទៅ យើងតែងមានជម្រើសមួយ។ ប្រសិនបើតុល្យភាពរវាងការងារ និងជីវិត គឺជាអាទិភាពមួយ យើងត្រូវផ្តោតជាសំខាន់លើរបៀប ដើម្បីធ្វើឲ្យវាកើតឡើងដោយមិនចាំបាច់ព្យួរការងារ ឬបោះចង់ជីវិតគ្រួសារ។ នៅពេលដែលខ្ញុំបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ
Create Possibility ពីរឆ្នាំកន្លងមក ខ្ញុំមានទស្សនៈវិស័យច្បាស់លាស់ថាតើនឹងទទួលបានភាពជោគជ័យយ៉ាងណា។ ដូច្នេះត្រូវមានពេលសំរាប់ធ្វើការងារ និងចំណាយពេលជាមួយមិត្តភ័ក្រដើម្បីទទួលបានគំនិតថ្មីៗ
បញ្ហាប្រឈមធំបំផុតរបស់អ្នកជាមួយនឹងជីវិតការងារមានតុល្យភាពគឺជាអ្វី?
ចម្លើយ៖ ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ! ខ្ញុំអាចធ្វើការរៀងរាល់ថ្ងៃរហូតដល់ខ្ញុំបានធ្លាក់ចុះ។ ប៉ុន្តែរាល់សប្តាហ៍ ខ្ញុំបានប្តេជ្ញារៀបចំនូវកាលវិភាគច្បាស់លាស់ ថាពេលណាត្រូវធ្វើរឿងសង្គម ហាត់ប្រាណ វិស្សមកាលកាលសំរាកលំហែរកាយ ។ល។ ដើម្បីធ្វើឱ្យប្រាកដថា ខ្ញុំមិនបានផ្តោតតែទៅលើការងារក្រុមហ៊ុនមួយមុខ។ ឧទាហរណ៍ នៅពេលខ្ញុំចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំ ខ្ញុំបានសំរបសំរួលប្រចាំខែសំរាប់កម្មវិធីពេលយប់របស់ស្រ្តីមួយក្រុម។
តើបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ (ស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម) វាធ្វើឲ្យមានភាពងាយស្រួលយ៉ាងដូចម្តេច ឬពិបាកយ៉ាងដូចម្តេច ដើម្បីសម្រេចបាននូវតុល្យភាពការងារជីវិត?
ចម្លើយ៖
ខ្ញុំចង់និយាយថា បច្ចេកវិទ្យាភាគច្រើនធ្វើឲ្យមានភាពងាយស្រួលក្នុងអាជីវកម្មនិងជីវិត – បញ្ហាប្រឈមតែមួយគត់ដែលខ្ញុំមើលឃើញគឺ ត្រូវរក្សាតាមឲ្យទាន់ ថាតើការផ្លាស់ប្តូរបច្ចេកវិទ្យានិងការជ្រើសបច្ចេកវិទ្យាណាមួយដែលមានប្រសិទ្ធិភាពបំផុត។ វាដូចជាជាមួយនឹងអ្វីផ្សេងទៀត ប្រព័ន្ធផ្សព្វផ្សាយសង្គម, ជាឧទាហរណ៍ គឺជាការចាំបាច់សម្រាប់ក្រុមហ៊ុននីមួយៗ ដើម្បីប្រកួតប្រជែង និងដើម្បីរួមបញ្ចូលក្នុងយុទ្ធសាស្រ្តទីផ្សារមួយ។ វាពិតជាអាចប្រើប្រាស់វេលាច្រើន ប៉ុន្តែម្ចាស់អាជីវកម្មឆ្លាតវៃ ត្រូវផ្តោតលើអាទិភាព និងប្រើប្រាស់ឧបករណ៍តារាងពេលវេលា ដើម្បីធានាថាពួកគេមិនបាត់បង់ ឬចុះទន់ខ្សោយ។
៤ – តើអ្នកគិតថាសហគ្រិនស្ត្រីប្រឈមមុខនឹងបញ្ហាពិសេសឬបញ្ហាប្រកួតប្រជែងមិនត្រឹមត្រូវមួយ? ចម្លើយ៖ តុល្យភាពជីវិតនិងការងារ និងរបៀបដែលយើងអាចផ្លាស់ប្តូរសង្គមរបស់យើងដើម្បីធ្វើឱ្យជីវិតងាយស្រួលសម្រាប់សហគ្រិនស្ត្រី?
ចម្លើយ៖
នេះអាចនឹងមិនមែនជាទស្សនៈវិស័យមួយដែលពេញនិយមនោះទេ, ប៉ុន្តែខ្ញុំគិតថាយែនឌ័រគឺមិនពាក់ព័ន្ទេធ។ គ្រាន់តែថា វានៅតែមានភាពលំអៀងអំពីតួនាទីសង្គមសម្រាប់ស្ត្រី និងបុរស។ឧទាហរណ៍ វាជារឿងឆ្កួតមួយដែល គ្រប់គ្នាមានផ្នត់គំនិតថា បុរសត្រូវតែជាមេដឹកនាំ និងក្លាយជាអ្នករកកំរៃនាំមុខ។ ជាការប្រសើរណាស់, ខ្ញុំនៅទីនេះខ្ញុំចង់ប្រាប់ថា ខ្ញុំជាម្ដាយមួយរូប និងជាប្រតិបត្តិនាយកក្រុមហ៊ុនដែលទទួលបានជោគជ័យ។
តើអ្នកគិតថាស្ត្រីអាចសម្រេចបាននូវតុល្យភាពការងារជីវិតកាន់តែប្រសើរឡើងដោយការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ?
ចម្លើយ៖
ខ្ញុំគិតថាវាអាស្រ័យលើបុគ្គលនោះ។ សម្រាប់ខ្ញុំ, ការចាកចេញពីការងារប្រពៃណី ហើយចាប់ផ្តើមអាជីវកម្មដោយខ្លូនឯង គឺជាការផ្លាស់ប្តូរល្អបំផុតដែលខ្ញុំមិនធ្លាប់បានធ្វើ។ ខ្ញុំមានមោទតភាពចំពោះខ្លូនឯង ដូច្នេះវាគឺជាការជំរុញលើកទឹកចិត្តយ៉ាងសំខាន់សម្រាប់ខ្ញុំក្នុងការមានសេរីភាពជ្រើសរើសនូវការងារដែលខ្ញុំស្រលាញ់។
(Source: https://www.kabbage.com)

Leave a Reply

Your email address will not be published. Required fields are marked *