មុន​សម្រេចចិត្ត​កែ​សុដន់ ត្រូវ​ដឹង​ពី​អ្វី​ខ្លះ​?

Print

ប្រសិនបើអ្នកកំពុងតែមានកម្រោង ធ្វើការវះកាត់កែសុដន់សុដន់ អ្នកត្រូវដឹងថា ៖

• ការកែសុដន់ មិនអាចការពារការយារធ្លាក់ នៃសុដន់បាននោះទេ ដូច្នោះ អ្នកត្រូវការវះកាត់ ដើម្បីលើកសុដន់ឡើងបន្ថែមទៀត។

• ការកែសុដន់មិនធានាថា វានឹងមានរយៈពេលយូរ បានពេញមួយជីវិត ព្រោះវាអាចនឹងបែក។ ស្ត្រីជាង ២០ ភាគរយ បានវះកាត់យកការកែសុដន់ចេញ នៅក្នុងរយៈពេល ៨ ទៅ ១០ ឆ្នាំ។

left-post-ad
right-post-ad

• សុដន់ដែលបានកែហើយ អាចនឹងមានការផ្លាស់ប្តូរ ក្រោយការវះកាត់ និងកត្តាមួយចំនួន ដូចជា ការឡើងទម្ងន់ ឬស្រកទម្ងន់ ជាដើម ដែលតម្រូវឲ្យត្រូវធ្វើការវះកាត់បន្ថែមទៀត។

• ការពិនិត្យសុដន់ អាចនឹងមានភាពស្មុគស្មាញច្រើន។ ដូច្នោះ អ្នកអាចនឹងត្រូវការថត MRI ជារៀងរាល់ពីរឆ្នាំម្ដង បើអ្នកកែសុដន់ដោយប្រើស៊ីលីកូន ហើយត្រូវចាប់ផ្ដើមក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីការវះកាត់។

• ការកែសុដន់ អាចប៉ះពាល់ដល់ការបំបៅដោះកូន។

• បន្ទាប់ពីកែសុដន់រួច អ្នកត្រូវធ្វើការវះកាត់ ដើម្បីលើកសុដន់ឡើង ឬវះកាត់បន្ថែមផ្សេងទៀត ដើម្បីជួយឲ្យសុដន់មានសោភ័ណភាពល្អ ហើយត្រូវការវះកាត់ម្ដងទៀត ដើម្បីដកយកការកែសុដន់នោះចេញ៕

Leave a Reply

Your email address will not be published. Required fields are marked *