ពីឈ្មួញគ្រឿងញៀន ក្លាយជាសហគ្រិនស្ត្រីឆ្នើម

Print
Tracy-1-អ្នកនាង Tracy Mackness បានប្រាប់រឿងដែលនាងបានឆ្លងកាត់ ជាពិសេសការងើបចេញពីនរក ក្រោយការជាប់ពន្ធនាគារ ហើយដើរលើផ្លូវជីវិតជាសហគ្រិនស្ត្រីមួយរូបវិញ ជាពិសេសនាងបានប្រាប់ពីរបៀបដែលនាងបានជួយមនុស្សវ័យក្មេងលើផ្លូវដ៏ឈឺចាប់នេះ។

ពិភពលោកនេះគឺពោរពេញទៅដោយរបស់មនុស្សដែលអាចជួយបណ្តុះគំនិតខាងអាជីវកម្មហើយពួកគេអះអាងថាមានគន្លឹះល្អៗដែលស្ត្រីអាចប្រើប្រាស់ដើម្បីទទួលបានជោគជ័យ។ អ្នកនាង Tracy Mackness បានដើរទៅមុខយ៉ាងល្អប្រសើរជាងមុន ហើយនាងមានគន្លឹះដើម្បីរក្សាស្ត្រីវ័យក្មេងឲ្យចេញផុតពីពន្ធនាគារ។

អ្នកនាង Tracy Mackness ក្នុងវ័យ៥០ឆ្នាំ ម្ចាស់អាជីវកម្មផលិតសាច់ក្រកឆ្ងាញ់ដែលឈ្នះពានរង្វាន់ The Giggly Pig Compnay និងជាអ្នកដែលលក់ដាច់បំផុតសំរាប់សៀវភៅស្តីអំពីជីវប្រវត្តិរបស់នាង ពន្ធនាគារបក្សី៖ ជីវិតនិងបទឧក្រិដ្ឋរបស់ក្មេងស្រីអាក្រក់ Essex Bad Girl” ដែលកំពុងពេញនិយមពីសំណាក់អ្នកអាន។

មិនយូរប៉ុន្មានកន្លងទៅ នាងគឺគឺជាអ្នកទោសជួញដូរគ្រឿងញៀនម្នាក់ ហើយត្រូវបានជាប់ឃុំឃាំងជាមួយនឹងអ្នកទោសផ្សេងៗទៀត ប្រៀបដូចជីវិតរបស់នាងដើរដល់ទីបញ្ចប់ដ៏អាក្រក់មួយ។ នាងបាននិយាយថា កម្មវិធីដែលបានធ្វើឲ្យជីវិតនាងប្រសើរឡើងតាមរយៈការទទូលបានជំនាញនៃការគិត តាមរយៈកម្មវិធី Enhanced Thinking Skills (ETS) នៅក្នុងពន្ធនាគារបានប្រែក្លាយជីវិតរបស់នាង ហើយនាងកំពុងតែអំពាវនាវឲ្យមានការបណ្តុះបណ្តាលវគ្គនេះនៅក្នុងសាលារៀន, ក្នុងគោលបំណងដើម្បីឈានទៅដល់ការជួយក្មេងស្រីវ័យក្មេងដើរផ្លូវត្រូវ មុនពួកគេដើរចូលផ្លូវមហន្តរាយនេះ។

left-post-ad
right-post-ad

អ្នកនាង Tracy Macknessបាននិយាយថា: «ប្រសិនបើពួកគេទទួលបានការបង្រៀននូវវគ្គដែលខ្ញុំទទួលបានពេលនៅក្នុងគុក មុនពេលដែលពួកគេបានដើរធ្លាក់ចូលបញ្ហាដូចជាការប្រព្រឹត្តបទល្មើសតិចឬច្រើននៅក្នុងប្រទេសអង់គ្លេសនេះ ពួកគេនឹងមានជីវិតភ្លឺស្វាង»

នាងបានចេញនិងចូលគុកតាំងពីវ័យ ២០ ឆ្នាំមកម្លេះ ហើយបានធ្លាក់ចូលកាន់តែជ្រៅដែលនៅទីបំផុតនាងបានក្លាយជាអ្នកប្រមូលបំណុលថ្នាំញៀនដែលគេស្គាល់ថាជា ព្រះមហាក្សត្រិយានីគ្រឿងញៀន។ នៅអាយុ ៣៧ ឆ្នាំនាងត្រូវបានគេផ្តន្ទាទោសដាក់ពន្ធនាគារដល់ទៅ ១០ ឆ្នាំសម្រាប់ជាផ្នែកមួយរបស់នាងនៅក្នុងការឃុបឃិតដើម្បីនាំចូលកញ្ឆាតម្លៃជាង ៤លាន ផោន

តែការកាត់ទោសនេះបានប្រែក្លាយទៅជាការចាប់ផ្តើមជំពូកថ្មីសម្រាប់ជីវិតរបស់នាងTracy បានចូលរៀនវគ្គ ETS មួយ ដែលជាកម្មវិធីមួយមានគោលបំណងផ្តល់ការគិតជាថ្មី ការប្រើប្រាស់គំនិត ការបណ្តុះបណ្តាឲ្យយល់ដឹងដើម្បីកែប្រែចិត្ដគំនិតដែលនាំឲ្យមានការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនេះ។ វាគ្របដណ្តប់ការគិតដែលអាចបត់បែនបាន, ការត្រួតពិនិត្យលើកទឹកចិត្ត, ទស្សនៈសង្គម, តម្លៃហេតុផលផ្លូវចិត្តនិងការដោះស្រាយជម្លោះ។

បច្ចុប្បន្ននេះនាងបានចំណាយពេលវេលាយ៉ាងច្រើនចែករំលែកនូវបទពិសោធន៍ដែលនាងមានអាកប្បកិរិយាមិនល្អជាង២៥ឆ្នាំនិងការប្រព្រឹត្តនូវបទល្មើសកាលនៅវ័យក្មេង នៅសាលារៀនមហាវិទ្យាល័យ, អង្គការស្ត្រីចៅក្រមប៉ូលីសនិងក្រុមសហគមន៍បានអំពាវនាវឱ្យស្ថាប័ន ETS ជាផ្នែកមួយនៃកម្មវិធីសិក្សា។

នាងបាននិយាយថា៖ ខ្ញុំពិតជាគិតថាកម្មវិធី ETS គួរត្រូវបង្រៀននៅអាយុ ១២ ឬ ១៣ ឆ្នាំ ដើម្បីបញ្ជ្រាប់ចំនេះដឹងបានល្អដល់ក្មេងៗ»។ នាងបានបន្តថា វគ្គនោះមានរយៈពេលប្រាំមួយសប្តាហ៍ហើយវាជាងអ្វី ដែលអ្នកមិនអាចបំភ្លេចបាន។ វាជួយឲ្យពួកគេធ្វើការសម្រេចចិត្តល្អអំពីអ្វីគ្រប់យ៉ាងពីអាជីពទៅការធ្វើទំនាក់ទំនង

ឪពុករបស់នាងត្រូវបានបញ្ជួនទៅពន្ធនាគារពេលនាងអាយុបាន ១៣ ឆ្នាំដូច្នេះពិភពលោករបស់នាងបានចាប់ផ្តើមធ្លាក់ចុះក្នុងភពងងឹត។ ឪពុកម្តាយរបស់នាងលែងលះគ្នាហើយឪពុករបស់នាងមិនបានរក្សាទំនាក់ទំនងជាមួយនាងនិងក្រុមគ្រួសារឡើយ។

នាងបាននិយាយថា៖ “ប្រសិនជាខ្ញុំបានចូលរៀនកម្មវិធី ETS នៅពេលខ្ញុំអាយុ ១៣ ឬ ១៨ ឆ្នាំ នោះជីវិតរបស់ខ្ញុំគួរមានសភាពខុសបែ្លកពីនេះ”។ កម្មវិធីបណ្តុះបណ្តាលETS បានធ្វើឲ្យជីវិតនាងផ្លាស់ប្តូរទាំងស្រុងដោយនានងមានលក្ខណះគ្រប់គ្រាន់ក្នុងការចិញ្ចឹមជ្រូក ពេលនាងកំពុងទទួលផ្តន្ទាទោសរបស់នាងណោក្នុងគុក។

នាងបានបង្កើតអាជីវកម្ម Giggly Pig នៅពេលដែលនាងត្រូវបានដោះលែងឲ្យមានសេរីភាពនៅឆ្នាំ ២០០៧។ ឥឡូវនេះការធ្វើអាជីវកម្មរបស់នាងមានការរីកចម្រើនយ៉ាងខ្លាំង ដោយនាងមានកសិដ្ឋានចិញ្ចឹមជ្រូកដល់ទៅ ៨០០ ក្បាល និងហាងមួយចំនួននៅជិតតំបន់ Romford, តំបន់ Essex និងមានបុគ្គលិក ២២ នាក់។

Tracy បាននិយាយថា៖ ខ្ញុំគិតថាមនុស្សម្នាក់នៅក្នុងបន្ទប់នេះសុទ្ធតែមានមហិច្ឆិតានិងចង់បើកអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេហើយពួកគេនឹងធ្វើវាបានដោយមិនចាំបាច់នឹងត្រូវដាប់គុកនោះទេ(https://www.theguardian.com)
Tracy3

Leave a Reply

Your email address will not be published. Required fields are marked *