ប្រជាជនឥណ្ឌាបានចាប់ផ្ដើមការបង្កើតបន្ទះអនាម័យធ្វើពីទ្រនាប់ “ចេក” ដើម្បីផ្តល់អំណាចដល់នារីនៅតាមជនបទ

Print
Banana_plantation
សម័យឆ្នាំ ២០១៦ទៅហើយនៅតែមានស្ត្រីមួយចំនួនចេញទៅធ្វើការក្រៅផ្ទះ ឬនៅផ្ទះដោយមិនមានបន្ទះអនាម័យប្រើប្រាស់ពែលដែលពួកមានមានរដូវប្រចាំខែនោះទេ។ នៅក្នុងប្រទេសដែលជាកន្លែងសេដ្ឋកិច្ចកំពុងកើនឡើងយ៉ាងលឿនជារៀងរាល់នាទី អនាម័យមិនសូវមានប៉ុន្មាននោះទេនៅសង្គមមួយដែលងាយរងគ្រោះ។

ហេតុនេះហើយបានជានិស្សិតដែលបញ្ចប់ការសិក្សានៅមហាវិទ្យលល័យ MIT កញ្ញា Amrita Saigal រួមជាមួយសហការីរបស់នាងគឺ Kristin Kagetsuបានរួមគ្នាបង្កើតឡើងនូវបន្ទះអនាម័យធ្វើពីកាកសំណល់ជាតិសរសៃរបស់ដើមចេក។ នៅក្នុងការផ្លាស់ប្តូរនេះ អ្នកទាំងពីរមិនត្រឹមតែជួយដល់ការសម្របសម្រួលដល់វិធានការអនាម័យនោះទេ តែពួកគេបាននឹងកំពុងផ្តល់ការសំរួលយ៉ាងធំធេងសំរាប់ស្ត្រីនានាដែលមិនមានលទ្ធភាពជាវរបស់បែបទំនើបនេះ។
Banana pad-1-
កញ្ញា Amrita បាននឹងកំពុងធ្វើការនៅលើម៉ូដែលនេះចាប់តាំងពីឆ្នាំ ២០១២ មកម្លេះ ខណៈពេលដែលនាងបានធ្វើការជាមួយក្រុមហ៊ុន P & G ។ ផលិតផលនេះបានជួបនឹងទុក្ខលំបាកនិងភាពបរាជ័យជាច្រើន ប៉ុន្តែអ្នកជំនាញទាំងពីរនេះបានធ្វើការរហូតឈានដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន។ ផលិតផលនេះគឺមានភាពសក្ដិសមនៃបដិវត្តកម្មទីផ្សារឥណ្ឌា, ដែលជាកន្លែងប្រមាណ ៧០% នៃស្ត្រីមិនអាចមានលទ្ធភាប្រើប្រាស់សំឡីអនាម័យ។ ការសិក្សាមួយបានបញ្ជាក់ថា មានជាង ៨៨% នៃស្ត្រីគ្មានជំរើស ហើយប្រើប្រាស់ក្រណាត់គ្មានអនាម័យជំនួស។

វាសឹងក្លាយជាបដិវត្តមួយដែល មានចំនួនជាច្រើនដល់ទៅ ២៣% នៃស្ត្រីវ័យក្មេងឈប់រៀននៅពេលពួកគេបានចាប់ផ្តើមមានការធ្លាក់រដូវលើកដំបូង។ កញ្ញា Kristin ដែលបានធ្វើការយ៉ាងជិតស្និទ្ធលើគម្រោងនេះបាននិយាយថានាងតែងតែចង់បានស្ត្រីកាន់តែច្រើនបន្តការសិក្សានៅវិស័យអប់រំ ហើយការមានរដូវមិនមែនជាឧបសគ្គមួយនោះទេ។ ក្រុមការងារដែលមានឈ្មោះថា Saathi រួមជាមួយកញ្ញា Amrita និង Kristin ក៏មានសមាសភាពGrace Kane, Ashutosh Kumar និង Zachary Rose ដែលពួកគេសុទ្ធតែជានិស្សិតបញ្ចប់ការសិក្សា MIT ទាំងអស់។

កញ្ញា Amritaគឺបានបញ្ចប់ការសិក្សាអនុបណ្ឌិតពីសាកលវិទ្យាល័យ Harvard ហើយនាងបានឈ្នះពានរង្វាន់សម្រាប់ក្រុមរបស់នាង “Saathi” នៅក្នុងការប្រកួតប្រជែងមួយធ្វើឡើងដោយសាកលវិទ្យាល័យនៅឆ្នាំ២០១៤“Saathi” បានឈ្នះរង្វាន់ជាច្រើនដូចជាអាហាររូបករណ៍ ពី MIT DLab Scale-Ups សម្រាប់ឆ្នាំ ២០១៥ និង ពានរង្វាន់អ្នកឈ្នះវ័យក្មេងក្នុងការប្រកួតគំនិតច្នៃប្រឌិតថ្មី 3M-CII Young Innovators Challenge Social Track winner titleថ្លែងវេបសាយមួយ។

left-post-ad
right-post-ad

បន្ទះអនាម័យដែលផលិតចេញពីជាតិសរសៃនៃដើមចេកនេះគឺ ១០០% មានបរិស្ថានល្អ និងជួយក្នុងការបង្កើតប្រាក់ចំណូលតាមរយៈការផ្តល់ឱកាសដើម្បីស្ត្រីព្រមនិងកសិករដាំដើមចេកដែលមានមូលដ្ឋាននៅ Ahmedabad៕ (http://www.indiatimes.com)
Banana pad-2-

Leave a Reply

Your email address will not be published. Required fields are marked *