បរិភោគអាហារអ្វីជំនួយដល់ការលូតលាស់របស់សុដន់

Print
tt  ស្រ្តីជាច្រើនតែងចង់បានដើមទ្រូងធំដែលមើលទៅទ្រលុកទ្រលន់ ហេតុនេះហើយវាទើបក្លាយជារបស់សំខាន់លើរូបរាងកាយរបស់ស្រ្តី។ដោយសារមូលហេតុនេះដែរទើបការថែទាំសុដន់ជារឿងចាំបាច់ដែលយើងមិនអាចមើលរំលងបានដាច់ខាត។តាមការស្រាវជ្រាវបង្ហាញថាចំណីអាហារដែលជួយក្នុងការលូតលាស់របស់សុដន់មានផ្ទុកទៅដោយសារជាតិម្យ៉ាងមានឈ្មោះថាហ្វីតូអ៊ីស្ត្រូហ្សែន (phytoestrogen)។សារជាតិប្រភេទនេះមានឥទ្ធិពលក្នុងរាងកាយរបស់យើងប្រហាក់ប្រហែលទៅនឹងអ៊័ម៉ូន

(estrogen)ដែលជាប្រភេទសារជាតិអាចជួយជំរុញដល់ការរីកលូតលាស់នេះសុដន់។

ចំណីអាហារជួយដល់រីកលូតលាស់នៃសុដន់

ស្រ្តីវ័យក្មេងពិសេសនៅវ័យជំទង់គប្បីជ្រើសរើសបរិភោគអាហារដែលសំបូរទៅដោយសារជាតិហ្វីតូអ៊ីស្ត្រូហ្សែនដែលអាហារប្រភេទនេះគេឃើញសំបូរនៅក្នុងសណ្តែកសៀងផលិតផលធ្វើ

left-post-ad
right-post-ad

ពីសណ្តែកសៀង ដូចជាទឹកសណ្តែកសៀង តៅហ៊ូ ពពុះសណ្តែកសៀង ជាដើម។ក្រៅពីនេះក៏មានសំបូរនៅក្នុងនំប៉័ង គ្រាប់ធម្មជាតិ ឬផលិតផលទឹកដោះគោផង។ ជាមួយគ្នាសម្រាប់អាហារផ្សេងទៀតដែលគេឃើញសំបូរទៅដោយសារជាតិ(bromine) និង(manganese)ដែលអាចឱ្យសុដន់ងាយក្នុងការស្រូបទាំញយកសារជាតិ

ហ្វីតូអ៊ីស្ត្រូហ្សែនដែរមានដូចជាផ្លែទំពាំងបាយជូរ ផ្លែប៉ោម គ្រាប់អាល់ម៉

ង់ឬសូម្បីតែគ្រឿងទេសក៏តែងជួយផ្តល់ផលល្អដល់សុដន់ដូចគ្នា។ព្រោះតែហេតុនេះហើយគប្បីជ្រើសរើសបរិភោគអាហារប្រភេទនេះឱ្យបានញឹកញាប់។

យោងតាមការស្រាវជ្រាវដែរបានបង្ហាញថាប្រភេទអាហារដែលមានសារជាតិហ្វីតូអ៊ី ស្ត្រូហ្សែនបានផ្តល់ផលប្រយោជន៍យ៉ាងល្អចំពោះសុខភាពអ្នកបរិភោគផងដែរក្នុងនោះមានដូច

ជាជួយប្រឆាំងដល់រោគមហារីកសុដន់ បរិភោគប្រូស្តាត ជំងឺលើសឈាមនិងបេះដូង ។ក្រៅពីនេះសារជាតិហ្វីតូអ៊ី ស្ត្រូហ្សែនក៏នៅមានសារធាតុជួយប្រឆាំងដល់អុកស៊ីតកម្មជួយ

ដល់ឆ្អឹងប្រេះស្រាំ ងាយបាក់ពុកផុយ និងការឈានដល់ការអស់រដូវស្រ្តីមុនពេល

កំណត់ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *