នេះជារបៀបនេះដែលនារីវ័យ ២៤ ឆ្នាំដែលរកចំណូលបាន $ ៧០,០០០ ក្នុងមួយខែខណះដែលនាងបានធ្វើដំណើរពិភពលោក

Print
Aileen Adalid
ដោយសារតែនិស្ស័យចូលចិត្តធ្វើដំណើរកំសាន្ត ពួកយើងតែងគិតថានឹងលាឈប់ពីជីវិតការងារដើម្បីទទួលបានការធ្វើដំណើរកំសាន្ត
ពនេចរយ៉ាងរីករាយ។ ប៉ុន្តែយើងកម្រនឹងធ្វើបានដូចការគិតរបស់យើងបែបនេះណាស់។ ពេលនេះយើងនឹងបានឃើញថាតើពិភពលោកស្រស់ស្អាតយ៉ាង
ណាដែលពួកយើងមិនអាចរំលងបាន។

យ៉ាងណាមិញ នារីវ័យក្មេងជនជាតិហ្វីលីពីនម្នាក់នេះពិតជាមានឆន្ទៈក្នុងការធ្វើដំណើរកំសាន្តដើម្បីឲ្យជីវិតនាងមានន័យយ៉ាងណា។ នាងបានលាឈប់ពីការងាររបស់នាងក្នុងគោលបំណងបានរីករាយការធ្វើដំណើរមិនចេះចប់មិនចេះហើយ។

កញ្ញា Aileen Adalid ត្រូវបានផ្តល់ឱកាសការងារនៅសហគ្រាសមួយនៅពេលនាងអាយុបាន១៩ឆ្នាំ។ មិនខុសពីពួកយើងនោះទេ កញ្ញា Aileen Adalid មិនស្កប់ស្កល់ជាមួយនឹងការងាររបស់នាងបន្ទាប់ពីបញ្ចប់ការសិក្សានោះឡើយ។ ពេលនោះនាងបានធ្វើការនៅធនាគារ Deutshe Bank ដែលទទួលបានប្រាក់ខែត្រឹមតែ ៣០០ ដុល្លារក្នុងមួយខែ។ ជាលទ្ធផលនាងបានឈប់ពីការងាររបស់នាងហើយបានចាប់ផ្តើមធ្វើដំណើរកំសាន្តជារៀងរហូត។

សម្រាប់ឆ្នាំដំបូង, Aileen បានធ្វើការងារជាក្រៅក្របខណ្ឌផ្នែករចនាក្រាហ្វិក (graphic design), រចនាបណ្តាញវេបសាយ, ការគ្រប់គ្រង SEO និងការធ្វើទីផ្សារនៅអនឡាញ។ ជាមួយការងារក្រៅម៉ោងមួយនេះ ប្រាក់ចំណូលដែលនាងរកបានពីការបង្កើតនកម្មវិធីមួយសំរាប់អតិថិជនម្នាក់សោះ តែវាច្រើនជាងពីរដងចំនួននៃប្រាក់ខែរបស់នាងមុន។ ភាពបត់បែននិងឯករាជ្យភាពបែបនេះ បានធ្វើឲ្យនាងទទួលបានការគាំទ្រសម្រាប់ការធ្វើដំណើរដោយសេរីនៅជុំវិញពិភពលោក។

left-post-ad
right-post-ad

នៅខែឧសភាឆ្នាំ ២០១៤ នាងបានចាប់ផ្តើមអាជីវកម្មជាអ្នកលក់រាយលើបណ្តាញអនឡាញមួយនឹងមិត្តភក្តិរបស់នាងដែលលក់គ្រឿងសុខភាពនិងគ្រឿងសម្ភារះតុបតែងខាងក្រៅ។ ឥឡូវនេះនាងអាចរកប្រាក់បានច្រើនជាង $ ៥០០០ (INR ៣៣៥១០២) ក្នុងមួយខែពីការបណ្តាក់ទុនមុខជំនួញលើអនឡាញរបស់នាង ព្រមជាមួយនឹងចំណូលពីការងារក្រៅក្របខណ្ឌរបស់នាងច្រើនបន្ថែមទៀត។

នាងបានសរសេរលើប្លុក (blog) នាងថា៖ ក្នុងនាមជា អ្នកពនេចរឌីជីថលម្នាក់គឺជារឿងគួរឲ្យរំភើបណាស់ ហើយនាងបានរីករាយជាមួយវាយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ កញ្ញាស្នាក់នៅប្រទេសហ្វីលីពីន ដែលជាប្រទេសកំណើតរបស់នាង ខណះនាងបន្តធ្វើដំណើរយ៉ាងហោចណាស់ម្តងក្នុងមួយខែជុំវិញអាសុីនិងអឺរ៉ុប។ អ្នកអាចតាមដានព៌តមាននានាទាក់ទងនឹងរូបនាងតាមរយៈបណ្តាយសង្គមរបស់នាងដូចជា Facebook, Instagram and blog
Aileen Adalid-1-

Leave a Reply

Your email address will not be published. Required fields are marked *