នេះជាកំពូលផ្លែឈើ៥ប្រភេទសម្រាប់ការសម្រកទម្ងន់ចា៎

Print

Fruit
ចង់សម្រកទម្ងន់មែន? នេះគឺជាកំពូលផ្លែឈើ ៥ ប្រភេទសំរាប់ការសម្រកទម្ងន់របស់អ្នក៖១
ប៉ោម៖ វាមិនមែនជាការសម្ងាត់នោះទេផ្លែឈើគឺជាផ្នែកមួយនៃរបបអាហារឆ្លាតនិងមានសុខភាពល្អសំរាប់អ្នក។ ផ្លែប៉ោមគឺជាប្រភេទអាហារសម្រន់មួយដែលអ្នកគួរតែមាននៅលើចានផ្លែឈើរបស់អ្នក ឬអាចទទួលទានជាទឹកប៉ោមឬក៏ជាផ្លែប៉ោមស្រស់។ ការសិក្សាបានបង្ហាញថាការញ៉ាំផ្លែប៉ោមបីផ្លែក្នុងមួយថ្ងៃ អាចជួយសម្រកទម្ងន់គួរឱ្យភ្ញាក់ ផ្អើលដោយសារវាសំបូរទៅដោយជាតិសរសៃ សារធាតុចិញ្ចឹមដែលបានគេស្គាល់ថាវាជំរុញអារម្មណ៍នៃការ
ឆ្អែតនឹងមិនធ្វើឲ្យឃ្លាន។
ឪឡឹក៖ ផ្លែឪឡឹកមានផ្ទុកនូវកាឡូរីទាបជាមួយនឹងមាតិកាទឹកខ្ពស់។ នេមានន័យថា
អ្នកអាច
បរិភោគភេសជ្ជះទឹកឪឡឹកពីរពែង ដែលមានចំនួនតិចជាង 100 កាឡូរី ប៉ន្តែក្រពះរបស់អ្នកនឹងមានអារម្មណ៍ដូចជាអ្នកបានបរិភោគអាហារយ៉ាងច្រើនទៅវិញ។ នេដោយសារ
តែឪឡឹកគឺជាផ្លែឈើដែលមានទឹកច្រើនជាង
90 ភាគរយដែល អាចជួយអ្នកមានអារម្មណ៍
ឆ្អែត
! ប្រសិនបើអ្នកកំពុងសម្លឹងរកមើលការកាត់បន្ថយការទទួលទានកាឡូរីប្រចាំថ្ងៃរបស់អ្នក ចូរបញ្ចូលឪឡឹកចូលទៅក្នុងរបបអាហាររបស់អ្នកដែលនេះគឺជាជំរើសដ៏ឆ្លាតវៃ។
-រ៉ាស្ពើរី៖ ផ្លែរ៉ាស្ពើរី (Raspberries) តូចមួយទេ ប៉ុន្តែខ្លាំងពូកែណាស់! វាជាផ្លែឈើមួយប្រភេទដែលមានកាឡូរីទាប ហើយមានជាតិសរសៃច្រើន។ ការពិតមួយនោះគឺថារ៉ាស្ពើរីមានជាតិសរសៃខ្ពស់បំផុត (១ពែង = ជាតិសរសៃ ៨ ក្រាម) ដូច្នេះហើយយើងយកឈ្នះសម្រកទម្ងន់។ អ្នកអាចទទួលទានជាមួយផ្លែប៊ើី
៤-ក្រូចថ្លុង៖ ក្រូចថ្លុងជាមធ្យមមានប្រហែលតែ ៨០កាឡូរី និងដូចជាឪឡឹកដែរ វាមានជាតិ
ទឹកច្រើន
ជាង ៩០ ភាគរយ។ អ្នកនឹងមិនមានអារម្មណ៍ទោរទន់ទៅបរិភោគអ្វីផ្សេងទៀត ក្រោយពេលដែលអ្នកបានទទួលទានផ្លែក្រូចថ្លុង។
៥- ក្រូចពោធិសាត់ឬក្រូចពណ៌លឿងបើអ្នកមិនអាចរកក្រូចថ្លុងបានទេ ក្រូចពោធិសាត់ឬក្រូចពណ៌លឿង គឺជាផ្លែឈើសម្រកទម្ងន់អស្ចារ្យផងដែរ។ វាមានជាតិសរសៃខ្ពស់ និងបរិមាណទឹកខ្ពស់ផងដែរហេតុនេះពួកគេនឹងជួយអ្នកមានអារម្មណ៍ឆ្អែត។ អ្នកអាចយកវាទៅច្របាច់យកទឹកធ្វើជាទឹកក្រូចសំរាប់ជាអាហារសម្រន់មួយបានផងដែរ ឬក៏ទទួលទានសាច់ក្រូចតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *