ទោះគេធ្លាប់ធ្វើបាបយ៉ាងណា កុំឲ្យសោះធ្វើរឿងទាំងនេះក្រោយបែកបាក់

Print
Sad woman crying and using cell phone
គ្មានអ្នកណាម្នាក់ចង់បែកបាក់ជីវិតអាពាហ៍ពិពាហ៍និងសេ្នហានោះទេ។ តែនៅពេលដែលយើងដើរល់ចំនុចនេះហើយ យើងត្រូវប្រឈមមុខនឹងវា។ នៅពេលដែលកាន់ទុក្ខសំរាប់ចុងបញ្ចប់នៃទំនាក់ទំនងមួយនេះ អ្នកត្រូវប្រាកដថាអ្នកនឹងមិនធ្វើរឿងទាំងនេះឡើយ ក្រោយបែកបាក់គ្នា។

Fake-happy-1-បន្លំធ្វើខ្លួនថាអ្នកសុខសប្បាយធម្មតា៖ ត្រូវអនុញ្ញាតឲ្យខ្លួនអ្នកសម្រក់ទឹកភ្នែកបាន។ អ្នកអាចដាល់ខ្នើយកើយឬខ្នើយឱបមួយ បើសិនជាចង់បង្ហាញអារម្មណ៍មិនល្អ។ មិនបាច់បន្លំធ្វើខ្លួនធម្មតា ញញឹមទៅកាន់អ្នកនៅជុំវិញខ្លួនរបស់យើងនោះទេ។ វាមិនទាស់ខុសអីនោះទេ បើសិនជាអ្នកមានអារម្មណ៍ខឹង ឈឺចាប់ ឬរងការអាម៉ាស់ក្រោយការបែកបាក់។ យំចេញឲ្យអស់ចិត្តចុះ បន្ទាប់មកអ្នកនឹងមានអារម្មណ៍ស្វាងឡើងវិញ។

Attractive Young Couple talking, flirting

ព្យាយាមនៅធ្វើជាមិត្ត៖ ជាពិតជារឿងកម្រណាស់ ដែលក្រោយពីបែកបាក់អ្នកទាំងពីរអាចធ្វើខ្លួនជាមិត្តល្អនឹងគ្នាបាន។ បើអ្នកមានអារម្មណ៍ថាមិនអាចទទួលយកបាន មិនបាច់បង្ខំចិត្តនៅរាប់អានអតីតសង្សា/ឬប្តី ឬប្រពន្ធរបស់អ្នកនោះទេ។ បើសិនអតីតដៃគូអ្នកស្នើសុំរាប់អានជាមិត្ត អ្នកអាចប្រាប់ទៅវិញថា អ្នកមិនពេញចិត្តនឹងគំនិតនោះទេ ពីព្រោះអ្នកមិនអាចធ្វើមិត្តនឹងមនុស្សម្នាក់ដែលធ្វើឲ្យបេះដូងអ្នកធ្លុះធ្លាយនោះទេ។
Revenege
ធ្វើការសងសឹក៖ ខុសធ្ងន់ណាស់បើសិនអ្នកមានគំនិតសងសឹកអតីតដៃគូរបស់អ្នក។ មិនបាច់ទៅធ្វើអីដែលបង្កបញ្ហាដល់ខ្លួនរបស់អ្នកឲ្យប្រព្រឹត្តខុសច្បាប់ទេ។ ការចិញ្ចឹមចិត្តគុំគួនការសងសឹក ការចងកំហឹង ការស្អប់អតីតដៃគូរបស់អ្នក គឺកាន់តែធ្វើឲ្យអ្នករស់នៅរងទុក្ខព្រួយ គ្មានក្តីសុខក្នុងជីវិតតែប៉ុណ្ណោះ។ ចូរយកពេលវេលារបស់អ្នកធ្វើអ្វីដែលមានប្រយោជន៍ដល់ខ្លួនអ្នកនិងក្រុមគ្រួសាររបស់អ្នក។
SMS
៤- រក្សាការប្រាស្រ័យទាក់ទង៖ អ្នកបានបែកបាក់គូស្នេហ៍កាលពីសប្តាហ៍មុន ប៉ុន្តែអ្នកនៅតែ មានគំនិតអ្នកចង់ដំណើរទប្រាស្រ័យទាក់ទងជាមួយអ្នកអតីត។ អ្នកបានលើកទូរស័ព្ទរបស់គេ ឬនៅបន្តតបសារ SMS ឆ្លើយឆ្លងនឹងអតីតប្តីប្រពន្ធ ឬគូស្នេហ៍ចាស់មែនហើយ អ្នកពិតជាអាចរក្សាការប្រាស្រ័យទាក់ទងនឹងអតីតគូស្នេហ៍បាន សំរាប់តែករណីចាំបាច់ដូចជាអ្នកចងប្រគល់របស់ទៅគេវិញ។ ការបែកបាក់គ្នាភាគច្រើនបង្កើតជាទុក្ខមោឃៈ។ អញ្ចឹងអ្នកអាចសួរមិត្តភក្តិជិតស្និទ្ធរបស់អ្នក ឬមិត្តរបស់អតីដៃគូរបស់អ្នក ថាអ្នកត្រូវការប្រគល់របស់ឲ្យទៅគាត់វិញ។ ត្រូវចេះផ្តល់ឲ្យខ្លួនអ្នកនូវពេលវេលាមួយសមរម្យដើម្បីសម្របខ្លួនទៅនឹងជីវិតនៅលីវជាថ្មីម្តងទៀត។

left-post-ad
right-post-ad

Begging-ex
កុំទៅអង្វករដើម្បីការផ្សះផ្សាមួយ៖ កុំបាច់អង្វរកផ្សះផ្សាជាមួយអតីតដៃគូរបស់អ្នកឲ្យសោះ វាបានត្រឹមតែធ្វើឲ្យខ្លួនអ្នកបាត់បង់នូវតម្លៃកាន់តែខ្លាំងឡើង។ បើសិនជាអតីតដៃគូអ្នក បដិសេធមិនទទួលអ្នកជាលើកទីពីរ វានឹងមិនមែនគ្រាន់តែធ្វើឲ្យអ្នកឈឺចាប់កាន់តែខ្លាំងនោះទេ តែការបដិសេធនេះនឹងធ្វើឲ្យអ្នកការសោកស្តាយនិងបំបាក់មុខ។
Sleeping
៦ – កុំចាញ់ការលួងលោមអតីតស្វាមីហើយព្រមដេកជាមួយគេម្តងទៀត៖ ដាច់ខាតកុំបណ្តោយឲ្យខ្លួនអ្នកចាញ់បោកអតីតប្តី ហើយព្រមរួមដំណេកជាមួយគេនោះទេ។ ព្រោះគេគ្រាន់តែចង់ដេកសប្បាយមិនមែនទុកអ្នកជាប្រពន្ធដែលគួរឲ្យស្រលាញ់ម្នាក់ទេ។
unfriend-1024x510
កុំប្រើហ្វេសប៊ុកតាមដានយកការណ៍អតីតគូស្នេហ៍របស់អ្នក៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចនឹងមានគ្រោះថ្នាក់នៅពេលដែលអ្នកប្រើប្រាស់វាសម្រាប់ការដោះស្រាយជាមួយនឹងការឈឺចាប់។ កំណត់វិធានពីរឲ្យខ្លួនឯង៖ កុំប្រកាសអ្វីទាំងអស់អំពីរឿងបែកបាក់គ្នាលើបណ្តាញ ឬធ្វើអ្វីដើម្បីជាការជម្រុញដើម្បីតាមដានអតីតដៃគូរបស់អ្នក។ ទីពីរ៖ ត្រូវផ្តាច់ទំនាក់ទំនង (unfriend) block ឬយ៉ាងហោចណាស់លាក់បាំងពត៌មានខ្លួនរបស់អ្នក អាចជួយឲ្យអ្នកជៀសផុតពីការល្បួង ឬត្រូវមើលឃើញថា តើអតីតដៃគូរបស់អ្នករស់នៅក្នុងជីវិតថ្មីវេទនា ឬកាន់តែអាក្រក់, ល្អមែនទែនកាន់តែច្រើន ជាងអ្នក។
giveup
បោះបង់៖ មិនត្រូវអនុញ្ញាតឲ្យការបែកបាក់ មកបំផ្លាញក្តីសង្ឃឹមនិងគោលបំណងរបស់អ្នកដាច់ខាត។ បន្តការថែរក្សាខ្លួនអ្នកផ្ទាល់។ យកពេលវេលាខ្លះដើម្បីផ្ដោតជាថ្មីនិងការស្វែងរកអ្វីដែលអ្នកតែងតែចូលចិត្តធ្វើ។ ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់។ ត្រូវមានទស្សនះមួយថា ទំនាក់ទំនងដែលបានបញ្ចប់កន្លងមក បានផ្តល់ឱកាសឲ្យអ្នកបានជួបមនុស្សថ្មីដែលល្អឥតខ្ចោះសំរាប់អ្នក៕

Leave a Reply

Your email address will not be published. Required fields are marked *