ទឹកអង្ករ ក៏អាចប្រើជាគ្រឿងសម្អាង ពីធម្មជាតិបានដែរ

Print

តាមពិត ទឹកអង្ករ សំបូរទៅដោយវីតាមីន B1, B2 និង B3។ ចង់បានផលប្រយោជន៍ពីទឹកអង្ករ ស្រ្តីយើងគ្រាន់តែប្រើទឹកវា មកលុបលាងមុខ នោះវានឹងអាចជួយកាត់បន្ថយ សារជាតិខ្លាញ់ក្នុងផ្ទៃមុខ និងកាត់បន្ថយមុន។ វិធីនេះវា នៅអាចជួយឲ្យស្បែកទន់ភ្លន់ និងភ្លឺថ្លា។

តើប្រើទឺកអង្ករដូចម្តេច?
នាំយកទឹកអង្ករ មកប្រើលាយផ្សំជាមួយនឹងក្រូចសើច រួចប្រើកក់សក់ ដោយផ្អាប់ទុកចោលមួយសន្ទុះ នឹងអាចជួយបំបាត់អង្គែ និងថែមទាំងជួយឲ្យស្បែកក្បាលកាន់តែរឹងមាំ។

បើសិនធ្វើការងារក្នុងម៉ាស៊ីនត្រជាក់រហូតស្បែកឡើងស្ងួតសោះកក្រោះ ឱ្យសាកល្បងប្រើបាតដៃក្បង់ ទឹកអង្កររួចទុកចោលចំនួន ១០នាទី ។វិធីនេះអនុវត្តរៀងរាល់ថ្ងៃនឹងជួយឱ្យស្បែកទន់ភ្លន់ឡើង។

left-post-ad
right-post-ad

ក្រៅពីនេះគេនៅរកឃើញដែរថា ទឹកអង្ករ ជួយដល់ការធ្វើការងាររបស់ខួរក្បាល ប្រព័ន្ធប្រាសាទ ប្រព័ន្ធរំលាយអាហារ បេះដូង ជួយការពារការកកស្ទះខា្លញ់ក្នុងសរសៃឈាមនិងជួយលាងសម្អាត សារជាតិពុលពីអាល់កុល ឬសារជាតិញៀនចេញពីរាងកាយរបស់យើងបានទៀតផង។ បើយើងបានផឹកទឹកអង្ករជាប់ជាប្រចាំ វានឹងជួយឲ្យសុខភាពរឹងមាំ៕

Leave a Reply

Your email address will not be published. Required fields are marked *