ថ្នាក់ដឹកនាំស្រីកំពូលផ្នែកបច្ចេកវិទ្យា Stephanie Buscemi៖ មិនបាច់ធ្វើឬកដូចបុរសក្នុងចំណោមពិភពបុរស

Print
Stephanie-busecmi_1_desktop
Stephanie Buscemi
គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Salesforce’s cloud businessបាននិយាយប្រាប់អំពីវិធីដែលនាងបានឡើងដល់តំណែងកំពូលនៃឧស្សាហកម្មបច្ចេកវិទ្យា ហើយលោកស្រីបានអះអាងថា ដឹកនាំតែបែបបុរសគឺជាកំហុសឆ្គងមួយ។

លោកស្រីបាននិយាយថាស្ត្រីមានការប្រឈមច្រើននៅក្នុងឧស្សាហកម្មនេះ ហេតុនេះហើយលោកស្រីយល់ឃើញថាស្ត្រីត្រូវដឹកនាំតែបែបស្ត្រី មិនបាច់ធ្វើឬកពារនិងដឹកនាំតាមបែបបុរសនោះទេ។

លោកស្រី Stephanie Buscemi បានពន្យល់ថា៖ “ភាពជោគជ័យមានន័យថាការមានបទពិសោធវិស្វកម្ម, ហើយវាអាចជាការលំបាកក្នុងការឡើងទៅលើសំរាប់តំណែងកំពូល។ លោកស្រីបានបន្តថា៖ ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាមួយផងដែរ វាតម្រូវឲ្យមានការសម្ថភាពក្នុងការធ្វើការសំរេចចិត្តនិងវិនិច្ឆ័យឲ្យបានល្អ និងត្រូវតែជាអ្នកដឹកច្បាស់អំពីបច្ចេកវិទ្យា និងការលក់។ បន្ថែមលើភាពជាស្ត្រី គឹយើងត្រូវតែមានទេពកោសល្យដែលអាចរួមចំណែកជាផ្នែកមួយនៃប្រជាជនក្នុងប្រទេស

លោកស្រី Stephanie Buscemi បានចែករំលែកខ្លះៗនៃមេរៀនសំខាន់ៗដែលនាងបានរៀនសូត្រនៅក្នុងដំណើរការនៃការឡើងឋានៈក្នុងក្រុមហ៊ុនមួយដែលជា ពិភពរបស់បុរស

left-post-ad
right-post-ad

អ្នកមិនបាច់ធ្វើចរិកដូចបុរសម្នាក់ដើម្បីទទួលបានភាពជោគជ័យក្នុងបច្ចេកវិទ្យានោះទេ៖ ចាប់ផ្តើមការងាររបស់នាងដោយមានស្រីតែម្នាក់នៅកន្លែងដែលបុរសច្រើននោះ លោកស្រី Stephanie Buscemi ជឿជាក់ថាត្រូវស្លៀក សម្លៀកបំពាក់ដូចបុរសនិងធ្វើចរិកឬកពាដូចជាបុរសម្នាក់ក្នុងគោលបំណងដើម្បីទទួលបានជោគជ័យ។ តែលោកស្រីយល់ខុសត្រង់ចំនុចនេះ ព្រោះថាកម្មវិធីដែលស្ត្រីជាច្រើនបានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងត្រូវបង្រៀនស្ត្រីដើម្បីចរចាបណ្តាញ និងការធ្វើការសម្រេចចិត្តក្នុងនាមជាថ្នាក់ដឹកនាំស្រី មិនមែនធ្វើដូចបុរសណាម្នាក់នោះទេ។ ដូច្នេះស្ត្រីត្រូវមានរបៀបដឹកនាំបែបស្ត្រី។

លោកស្រីបាននិយាយថា ខ្ញុំគិតថាខ្ញុំធ្វើតាមបុរសដែលនៅជុំវិញខ្ញុំ។ ខ្ញុំពិតជាមានទុក្ខវេទនាណាស់ក្នុងការដែលធ្វើបែបនោះ។ នាងបានដឹងថាបំណងប្រាថ្នារបស់នាងដើម្បីយល់ពីស្ថានការនិងកសាងទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញខ្លួននាង គឺជាកម្លាំងហើយធ្វើការដើម្បីសម្របរចនាបថនៃការដឹកនាំរបស់នាងដោយមិនបាត់បង់ខ្លួនឯងក្នុងដំណើរការនេះ។

លោកស្រីបានបន្តថា៖ “ខ្ញុំត្រូវចំណាយពេលមួយរយៈ ប៉ុន្តែខ្ញុំបានចាប់ផ្តើមស្វែងរកតុល្យភាពរវាងការចែករំលែកបន្តិចបន្ថែមទៀតនៃបុគ្គលិកលក្ខណៈរបស់ខ្ញុំនិងការរៀនពីរបៀបដើម្បីផ្សេងៗ។ »

ចូរធ្វើជាគំរូសម្រាប់អ្នកមានទេពកោសល្យថ្មីៗ៖ លោកស្រី Buscemi ឥឡូវនេះបានវិនិយោគពេលវេលាជាច្រើនរបស់នាងទៅចែករំលែកដល់អ្នកជំនាន់ក្រោយនៃភាពជាមេដឹកនាំ ដូចអ្វីដែលនាងបានធ្វើនៅក្នុងការកសាងមូលដ្ឋានអតិថិជននិងក្រុមរបស់នាង។

លោកស្រីបាននិយាយថាស្ត្រីសមនឹងទទូលបាននូវមនុស្សគំរូរបស់ពួកគេក្នុងតួនាទី ហើយពួកគេសមនឹងទទួលបានការប្រឹក្សាយោបល់ និងតស៊ូមតិស្តីអំពីឧស្សាហកម្មបច្ចេកវិទ្យានេះ។ នាងគឺមានភាពសកម្មនៅក្នុងកម្មវិធី Salesforce WomenSurge, ដែលជាកន្លែងដែលស្ត្រីត្រូវបានដាក់នៅតំណែងជួរខាងមុខនិងថ្នាក់កណ្តាលក្នុងការរួមចំណែកមជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍនិងយុទ្ធសាស្រ្ត៕(https://www.theguardian.com)
Stephanie Buscemi-2-

Leave a Reply

Your email address will not be published. Required fields are marked *