តើវាប្រសើរដែរឬទេក្នុងការមានស្ត្រីកាន់តែច្រើនក្នុងតួនាទីជាន់ខ្ពស់នៅស្ថាប័ននានា?

Print
Women 500
តើវាប្រសើរដែរឬទេក្នុងការមានស្ត្រីកាន់តែច្រើនក្នុងតួនាទីជាន់ខ្ពស់នៅស្ថាប័ននានា
?
ចា៎! ជាការប្រសើរណាស់។ មនុស្សគ្រប់គ្នាត្រូវយល់ឲ្យច្បាស់អំពីតម្លៃនៃការមានស្ត្រីនៅក្នុងតួនាទីជាន់ខ្ពស់នៅក្នុងវិស័យឯកជននិងរដ្ឋ។

នៅពេលដែលស្ត្រីក្តាប់បាននូវតួនាទីជាន់ខ្ពស់ព្រោះវាបានបង្កើនការច្នៃប្រឌិតកាន់តែប្រសើរសំរាប់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ ប្រសិនបើពួកគេចង់ឱ្យមានការច្នៃប្រឌិតថ្មីនិងការអនុវត្តល្អប្រសើរជាងមុនពួកគេត្រូវការ ការរួមបញ្ចូលទេពកោសល្យទាំងអស់នៅទូទាំងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ដែល
ជាស្ត្រី។

ទីមួយគឺ ការផ្តល់ឱកាស៖ ធម្មជាតិបង្កើតមនុស្សមកមិនថាភេទអ្វីនោះទេគឺមានសមត្ថភាពពិសេស
រៀងៗខ្លួន។ យ៉ាងណាមិញ បើទោះបីជាស្ត្រីត្រូវបានចាត់ទុកជាភេទទន់ខ្សោយខាងកម្លាំងបើប្រៀប
ធៀបនឹង
បុរស តែស្រ្តីនៅតែអាចប្រើប្រាស់បញ្ញានិងភាពបុិនប្រសព្វរបស់ខ្លួនក្នុងអាវីកម្មជានិច្ច។ នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន យើងមើលឃើញថាមានស្ត្រីជាច្រើនគឺជាម្ចាស់សហគ្រាសធំៗ ក្រុមហ៊ុនអចលនទ្រព្យនិងវិស័យជំនួយ។ ហើយក្រោមការដឹកនាំរបស់ស្ត្រីឃើញថាក្រុមហ៊ុនទាំង
នោះដំណើរការបានយ៉ាងរលូននឹងរីកចំរើនជានិច្ច។

ដូចនេះ ការផ្តល់ឱកាស រួមទាំងពេលវេលានឹងទ្រព្យធនផងនោះ ស្រ្តីគឺជាសរសៃឈាមមួយដ៍សំខាន់សំរាប់ការរីកចម្រើននៃសេដ្ឋកិច្ចប្រទេស។

left-post-ad
right-post-ad

ទីពីរគឺបញ្ឈប់ការស្តីបន្ទោសស្រី៖ ឧទាហរណ៍ យើងបានមើលឃើញពីមួយថ្ងៃទៅមួយ
ថ្ងៃ ស្ត្រីនឹងប្រឈមមុខនឹងឧបសគ្គជាច្រើននៅកន្លែងការងារ។ ការស្រាវជ្រាវរកឃើញថានិស្សិតបញ្ចប់ការសិក្សាស្ត្រីភាគច្រើនទទួលបានប្រាក់ខែ តិចជាងបុរសនៅក្នុងការងារលើកដំបូងរបស់ពួកគេពេលចេញពីសាលារៀន ហើយចូលប្រឡូកក្នុងអាជីវកម្ម បើទោះបីជាមានតួនាទីនិងចំនេះដឹងស្មើរគ្នាក្តី

ជារួមស្ត្រីដែលមានសមត្ថភាពស្មើរបុរសទាំងការសិក្សានិងសមត្ថភាពធ្វើការ គួរត្រូវបានលើកតំកើងក្នុងតួនាទីជាថ្នាក់ដឹកនាំមួយរួប៕

Leave a Reply

Your email address will not be published. Required fields are marked *