តើធ្វើដូចម្តេចដើម្បីធ្វើឲ្យច្រមុះរបស់អ្នកមើលទៅតូចជាងមុន?

Print
Nose looks smallerអ្នកគ្រប់គ្នាសុទ្ធតែបានដឹងមកហើយថាថាច្រមុះរបស់យើងតែងតែមានភាពខុសៗពីគ្នា។ ប្រសិន បើអ្នកមានអារម្មណ៍ថាច្រមុះរបស់អ្នកធំពេកហើយអ្នកត្រូវការកាត់បន្ថយទំហំនៃច្រមុះរបស់អ្នកនោះ តើធ្លាប់ដឹងទេថាមានវិធីផ្សេងគ្នាជាច្រើនដែលអ្នកអាចធ្វើនៅផ្ទះដើម្បីទទួលបានច្រមុះ មានទំហំតូចតាមតម្រូវការដោយមិនមានផលប៉ះពាល់? តើអ្នកចង់ដឹងពីរបៀបទាំងនោះដែរ ឬទេ? អត្ថបទខាងក្រោមនឹងបង្ហាញអ្នកអំពីវិធីទាំងនោះ៖
Nose-1-
. ការច្របាច់ច្រមុះ៖ វាតែងតែត្រូវបានគេនិយាយប្រាប់ទៅក្មេងៗដែលអាចមានឱកាសដ៏ល្អប្រសើរដើម្បីទទួលបាន ច្រមុះស្រស់ស្អាតប្រសិនបើពួកគេធ្វើការច្របាច់ច្រមុះរបស់ខ្លួន។ ដោយសារឆ្អឹងខ្ចីនៃច្រមុះអាច នៅតែត្រូវបានផ្លាស់ប្ដូរទម្រង់ព្រោះវាមានសភាពទន់ ដូចនេះសូម្បីតែមនុស្សពេញវ័យក៏នៅតែ អាចប្រើប្រាស់វិធីនេះដើម្បីផ្លាស់ទំហំនៃច្រមុះបានដែរ។
សង្កត់ច្រមុះទៅតាមរាងចង់បានប្រហែល ២នាទី។
ធ្វើបែបនេះឲ្យបានច្រើនដងក្នុងមួយថ្ងៃ។
ត្រូវអនុវត្តជារៀងរាល់ថ្ងៃរហូតដល់ឃើញលទ្ធផល។ លទ្ធផលអាចខុសគ្នាពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត។
Nose 2

. ការតុបតែងមុខ៖ នេះគឺប្រហែលជាផ្នែកមួយនៃជម្រើសដែលមានប្រជាប្រិយភាពបំផុតនៅលើរបៀបដែលអ្នកអាចធ្វើឲ្យច្រមុះរបស់អ្នកមើលទៅតូចជាងមុន។ ការប្រើប្រាស់ការតុបតែងមុខអាចធ្វើឲ្យអ្នកសម្រេច បាននូវប្រភេទនៃច្រមុះដែលអ្នកបានតែងតែចង់បាន។ គ្រាន់តែប្រាកដថាអ្នកនឹងមិនតុបតែង ហួសហេតុពេក ប្រសិនបើអ្នកមិនចង់មើលទៅដូចជាមានច្រមុះក្លែងក្លាយ។
សូមប្រាកដថាអ្នកនឹងមានសមា្ភារៈទាំងអស់ត្រឹមត្រូវដើម្បីអនុវត្តការតុបតែងនៅលើមុខ របស់អ្នក។ អ្នកត្រូវការប្រើhighlighterដែលមានពន្លឺដិតស្របទៅតាមមុខរបស់អ្នក។
គូស Highlighter ដែលបានមកពីផ្នែកកណ្តាលខាងលើនៃច្រមុះរបស់អ្នករហូតដល់ចុង។ កំុគូរឲ្យវាធំទូលាយពេក បើមិនដូចច្នោះទេអ្នកនឹងមានច្រមុះមើលកាន់តែធំមិនខាន។
គូសច្រមុះរបស់អ្នកឱ្យបានត្រឹមត្រូវ។ អ្នកអាចធ្វើដូចនេះជារៀងរាល់ពេលដែលអ្នកត្រូវការ។
Nose-3-
. ម្ស៉ៅខ្ញី៖ នេះអាចជាការភ្ញាក់ផ្អើលសម្រាប់មនុស្សជាច្រើន ប៉ុន្តែខ្ញីត្រូវបានគេស្គាល់មានប្រយោជន៍ជួយ កាត់បន្ថយបរិមាណនៃជាតិខ្លាញ់ដែលមាននៅក្នុងផ្នែកផ្សេងៗនៃរាងកាយ។ ខ្ញីអាចជួយកាត់ បន្ថយជាតិខ្លាញ់នៅជុំវិញច្រមុះរបស់អ្នកបាន ប៉ុន្តែវិធីនេះអាចអនុវត្តបានតែចំពោះច្រមុះដែល សម្បួរជាតិខ្លាញ់ប៉ុណ្ណោះ។
លាយម្ស៉ៅខ្ញីជាមួយទឹក រួចធ្វើការកូរវា។
បន្ទាប់មកលាបល្បាយនេះនៅលើតំបន់នៃច្រមុះរបស់អ្នកដែលអ្នកចង់កាត់បន្ថយឲ្យតូច។ត្រូវាចាំថាវាអាចនឹងឈឺចាប់ជាពិសេសចំពោះអ្នកដែលមិនធ្លាប់ប្រើវា។
ទុកវាចោលប៉ុន្មាននាទីរហូតដល់អ្នកមានអារម្មណ៍ថាមិនអាចទ្រាំបានទៀត សឹមលាងវាចេញ។
អ្នកត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃមុនពេលអ្នកចាប់ផ្តើមមើលឃើញលទ្ធផលខុសប្លែកពីមុន។ ជាធម្មតាវាត្រូវចំណាយពេលប៉ុន្មានសប្តាហ៍មុនពេលដែលអ្នកអាចមើលឃើញភាពខុសគ្នា។
Nose-ice-4
. ទឹកកក៖ ការដាក់ទឹកកកនៅលើផ្នែកនៃច្រមុះរបស់អ្នកដែលអ្នកចង់កាត់បន្ថយឲ្យឃើញតូចអាចជាវិធីដ៏ល្អនៅផ្ទះមួយដែលមានប្រសិទ្ធិភាពប្រសិនបើអ្នកព្យាយាមធ្វើ។
អ្នកគួរតែរំុដំុទឹកកកក្នុងក្រណាត់ស្អាតមួយមុននឹងយកមកដាក់នៅលើច្រមុះ។ ធ្វើបែបនេះនឹង ជួយមិនឲ្យច្រមុះហើមខ្លាំង។
បន្ទាប់ពី ១០នាទីសឹមឈប់ធ្វើវា។
វិធីនេះអាចធ្វើបានប្រមាណ ៣ដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃរហូតដល់អ្នកមើលឃើញ លទ្ធផលតាមដែលចង់បាន៕

Leave a Reply

Your email address will not be published. Required fields are marked *