ជាកូនស្រីអ្នកជំនួញអន្ដោប្រវេសន៍ជនជាតិចិន ក្លាយជានាយកប្រតិបត្តិស្រីសំរាប់ម៉ាកល្បីបំផុតក្នុងវិស័យម៉ូដ

Print
Vera Wang
ទោះបីជាស្ត្រីមានចំនួនស្មើនឹងពីរភាគបីនៃការលក់សម្លៀកបំពាក់នៅជុំវិញពិភព
លោក
ក៏ដោយ តែបុរសមានភាគរយច្រើនដែលបានកាន់កាប់តំណែងកំពូលនៅក្រុមហ៊ុនម៉ូដទាំងលើផ្នែកខាងការច្នៃប្រឌិត និងនៅលើផ្នែកហិរញ្ញវត្ថុ។ អត្ថបទនេះសូមណែនាំជូននាយកប្រតិបត្តិដ៏ល្បីមួយរូបដែលមានដើមកំណើតពីអាសុី។

នាងVera Wang នាយកប្រតិបត្តិនិងជាស្ថាបនិកម៉ាកដ៏ល្បីគឺ Vera Wang ជាកូនស្រីរបស់របស់អ្នកជំនួញអន្ដោប្រវេសន៍ជនជាតិចិន Vera Wang អាយុ ៦៦ ឆ្នាំ។ នាងកើតនៅក្នុងទីក្រុងញ៉ូវយ៉ក នៃសហរដ្ឋអាមេរិក ហើយដេញតាមអាជីពជាអ្នកជិះស្គីក្តារ មុនពេលបានបញ្ចប់ការសិក្សាពីសាលា Sarah Lawrence និងចូលរួមជាមួយទស្សនាវដ្តី Vogue នៅឆ្នាំ ១៩៧១ជាទីកន្លែងដែលនាងបានធ្វើការអស់រយៈពេល ១៥ ឆ្នាំ ក្នុងតួនាទីជាអ្នកនិពន្ធម៉ូដជាន់ខ្ពស់។

នៅឆ្នាំ ១៩៨៧ អ្នកនាងWang បានចូលរួមជាមួយលោក Ralph Lauren ក្នុងមុខតំណែងជានាយករចនាម៉ូដសំរាប់គ្រឿងអលង្ការលំអរកាយ ហើយក្រោយមកនាងបានសំរេចចិត្តបើកហាងសម្លៀកបំពាក់កូនក្រមុំផ្ទាល់ខ្លួនរបស់គាត់នៅឯសណ្ឋាគារនៅ Manhattan នៅឆ្នាំ១៩៩០ បន្ទាប់ពីនាងមិនសប្បាយចិត្តចំពោះមង្គលការរបស់ខ្លួនដែលមិនមានជំរើសអ្វីល្អសំរាប់អាពាហ៍ពិពាហ៍របស់នាង។

សព្វថ្ងៃនេះ អាជីវកម្មរបស់គាត់មានវិសាលភាពទូលំទូលាយ មានច្រើនជម្រើសសំរាប់អតិថិជន ដោយមានត្រៀមរួចជាស្រេចនូវសម្លៀកបំពាក់ជាច្រើនម៉ូដ គ្រឿងក្រអូប គ្រឿងអលង្ការនិងគ្រឿងសំអាង។

left-post-ad
right-post-ad

នាងបានក្លាយជាតារាមួយដួងសំរាប់ស្ត្រីមេផ្ទះនៅសហរដ្ឋអាមេរិក។ នាងមានឱកាសធ្វើការជាមួយកំពូលតារានិងឥស្សរជនល្បី ដូចជារឿងដ៏អស្ចារ្យមួយសំរាប់នាងគឺនាងបានទទួលអតិថិជនធំមួយ នោះគឺនាងមានឱកាសធ្វើការនិងបានរចនារ៉ូបអាពាហ៍ពិពាហ៍របស់កំពូលតារាបង្ហាញម៉ូដ Victoria Beckham សម្រាប់អាពាហ៍ពិពាហ៍របស់នាងជាមួយកំពូលតារាបាល់ទាត់ ដេវីឌ ប៊ែកខាំ ក្នុងឆ្នាំ ១៩៩៩។ នាង Wang ក៏ដូចជារ៉ូបអាពាហ៍ពិពាហ៍នាង Jennifer Lopez នៅឆ្នាំ ២០០៤ សំរាប់រៀបចំពិធីមង្គលការរបស់នាងជាមួយលោក Marc Anthony

ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថានាង Wang មានទ្រព្យតម្លៃជាង $៤០០ លាន៕(Source: http://fashionista.com)

Leave a Reply

Your email address will not be published. Required fields are marked *