ចង់​ក្លាយជា​ស្រី​ស្អាត និង​លេចធ្លោរ នៅ​កន្លែង​ការងារ ឬ​ក្នុង​ថ្នាក់ សូម​ធ្វើ​តាម​យើងខ្ញុំ​

Print

១. សម្អាតមុខឲ្យស្អាត មុនពេលចេញទៅធ្វើការ
អ្នកត្រូវប្រាកដថា អ្នកបានសំឡឹងមើលមុខខ្លួនឯង នៅពីមុខកញ្ចក់ ឲ្យគ្រប់ជ្រុងជ្រោយ ក្រែងមានជាប់ធូលីដី អាចម៍ភ្នែក ឬស្នាមក្រែម។ ការសម្អាតមុខស្អាត នឹងធ្វើឲ្យអ្នកស្រស់ថ្លា ហើយមានភាពជឿជាក់លើខ្លួនឯង ដូច្នេះ សម្រស់អ្នកក៏កាន់តែស្អាតដែរ។

២. ដឹងពីអនាម័យ
អនាម័យ នឹងធ្វើឲ្យអ្នក ក្លាយជាមនុស្សស្រី ដែលលេចធ្លោរ ទោះបីជាសម្រស់មិនសូវបានក៏ដោយ។ ចូរងូតទឹកពីរបីដង សម្អាតមុខជាប្រចាំ ប្រើប្រាស់ទឹកអប់ក្លិនក្រអូមល្មម ហើយការកាត់ក្រចកដៃក្រចកជើង ក៏ជាកត្តាសំខាន់ផងដែរ ជាពិសេស គឺធ្មេញតែម្តង។

៣. ការងារល្អ
ការខំប្រឹងប្រែងធ្វើការ នឹងធ្វើឲ្យអ្នកលេចធ្លោរ ហើយដណ្តើមបានក្រសែភ្នែក ពីមនុស្សជុំវិញខ្លួន ហើយពិសេស គឺចៅហ្វាយនាយតែម្តង។

left-post-ad
right-post-ad

៤. សម្លៀកបំពាក់
បើមានលទ្ធភាព គឺតែទិញខោអាវ ដែលមានតម្លៃថ្លៃ ហើយស្រស់ស្អាតបន្តិច ប៉ុន្តែ បើមិនអាចទេ អ្នកត្រូវប្រាកដថា អ្នកបានបោកអ៊ុត និងរៀបចំយ៉ាងមានរបៀប។

៥. សក់ និងការតុបតែងខ្លួន ជាកត្តាសំខាន់បំផុត
ចូររៀបចំខ្លួន ឲ្យសមនឹងកន្លែងកាងារ មិនត្រូវឡូយឆាយ ឬអន់ពេកនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *