គ្រឿងសំអាងរបស់អ្នក អាចប្រើបានយូរប៉ុណ្ណាទៅ?

Print

មនុស្សស្រីប្រហែលជាមាន គ្រឿងសំអាងច្រើនណាស់ រហូតពេលខ្លះ ទោះជាប្រើរាប់ខែ ក៏ប្រើមិនទាន់អស់ផង ហើយមានតែទិញថែម។ អ្វីដែលស្រ្តីមើលរំលងនោះ គឺការទុកវាចោល ដោយមិនប្រើ ក្នុងរយៈពេលយូរពេក។

សាប៊ូ ក្រែម ឡេ ម្សៅ … សុទ្ធតែមានកាលបរិច្ឆេទ និងថ្ងៃឈប់ប្រើប្រាស់ ទោះបីជាវា មិនទាន់ហួសថ្ងៃកំណត់ (ហួសដឺឡេ) ក៏ដោយ។ ដោយការធ្វេសប្រហែស ពេលអ្នកបន្តប្រើប្រាស់ ផលិតផលទាំងអស់នោះ វានឹងបង្កទុក្ខទោស ដល់អ្នកជាមិនខានឡើយ។

ខាងក្រោមនេះ គឺជារយៈពេល ដែលអ្នកអាចប្រើប្រាស់ ផលិតផលថែរក្សាសម្រស់របស់អ្នក ហើយបើហួសពីការណែនាំខាងក្រោមនេះ អ្នកគួរតែបោះវាចោល។

left-post-ad
right-post-ad

អាចប្រើបានពីរបីខែ
១. ម៉ាស្ការ៉ា
២. ម៉ាសបិទមុខកំប៉ុង
៣. ផលិតផលខាត់ស្បែកដាក់កំប៉ុង

អាចប្រើបាន ៦ ទៅ ១២ ខែ
១. ទឹកគូររោមភ្នែក
២. ម្សៅផាត់
៣. ឡេលាបត្របកភ្នែក
៤. ទឹកលាងមុខ
៥. សេរ៉ូមថែរក្សាស្បែក

អាចប្រើបាន ១ ឆ្នាំ ទៅ ១ ឆ្នាំកន្លះ
១. ក្រែមលាបរោមភ្នែក
២. ឡេការពារកម្តៅថ្ងៃ
៣. សាប៊ូដុសខ្លួន
៤. សាប៊ូដុំ
៥. ក្រែមលាបមុខ

អាចប្រើបាន ២ ឆ្នាំ
១. ខ្មៅដៃ ឬគូល័រគូរភ្នែក
២. ក្រែមលាបបបូរមាត់
៣. ទឹកថ្នាំលាបក្រចក
៤. ម្សៅ
៥. ឡេដប ឬកំប៉ុង

អាចប្រើបាន ៣ ឆ្នាំ
១. សាប៊ូកក់សក់ ឬផលិតផលអប់សក់
២. ទឹកអប់
៣. ស្ប៉ៃ្របាញ់សក់៕

ប្រភព ៖ Brightside.me

Leave a Reply

Your email address will not be published. Required fields are marked *