គ្រាប់ល្ពៅពិតជាមិនធម្មតាមែនសម្រាប់សុខភាពនិងសម្រស់របស់យើង

Print
Beauty-Pumpkin-Seeds-cover ល្ពៅគឺជាបន្លែដែលមានរសជាតិឆ្ងាញ់មានផ្ទុកវីតាមីននិងសារធាតុរ៉ែជាច្រើនដែលល្អសម្រាប់ សម្រស់។ ជាទូទៅយើងតែងតែយកគ្រាប់ល្ពៅចេញ។ ប៉ុន្តែតើអ្នកបានដឹងទេថាសូម្បីតែគ្រាប់ពូជនៃល្ពៅក៏មានគុណសម្បត្តិជាច្រើនចំពោះសម្រស់ផងដែរ? អត្ថបទខាងក្រោមនឹងបង្ហាញអ្នក ពីគុណសម្បត្តិនៃគ្រាប់ល្ពៅសម្រាប់សម្រស់។ អ្នកអាចយកគ្រាប់ពូជចេញពីល្ពៅឆៅក៏បាន ដោយគ្រាន់តែទុកវានៅក្រោមព្រះអាទិត្យរហូតដល់ស្ងួត។
Pumpkin-hair-growth
. ជំរុញកំណើននៃសក់ ៖វាគឺជាការងាយស្រួលណាស់ដើម្បីទទួលបានកំណើនសក់ដោយ គ្រាន់តែញ៉ាំគ្រាប់ល្ពៅទៀងទាត់។
Pumpkin-dandruff-4-
. ការពារអង្គែស្បែកក្បាល ៖សក់គឺជាផ្នែកសំខាន់មួយនៃភាពស្រស់ស្អាតរបស់អ្នក។ ជាធម្មតា អ្នកត្រូវបានទទួលរងពីបញ្ហាអង្គែលើសក់របស់អ្នកពេលណាមួយនៅក្នុងជីវិតរបស់អ្នក។ ប៉ុន្តែវិធីដែលមានល្អដើម្បីបំបាត់អង្គែពីស្បែកក្បាលដ៏មានប្រសិទ្ធិភាពនិងមិនប៉ះពាល់ដល់សុខភាពនោះគឺគ្រាន់តែយកគ្រាប់ល្ពៅដែលអាំងឬលីងហើយមកកិនយកឲ្យម៉ដ្ឋដូចម្ស៉ៅ រួចបន្ថែម ប្រេងដូង១ស្លាបព្រាចូល។ លាយវាឲ្យសព្វចូលគ្នារួចលាបលើស្បែកក្បាល។ ទុកចោល ២ ម៉ោង សឹមលាងចេញរួចកក់សក់ជាមួយសាប៊ូធម្មតា។
Pumpkin-Acne-5-
. កម្ចាត់ការកើតមុន ៖ ការកើតមុនបានរំខានអ្នកម្តងហើយម្តងទៀតមែនទេ?តើអ្នកចង់បានដំណោះស្រាយមួយដែលអាចបញ្ឈប់បញ្ហានេះបានរហូតទេ? វាពិតជាងាយស្រួលណាស់អ្នកគ្រាន់តែុយកគ្រាប់ល្ពៅមួយក្ដាប់មកកិនឲ្យបានត្រឹមត្រូវ រួចលាយ វាជាមួយទឹកដោះគោឆៅ។ បន្ទាប់មកបរិភោគទឹកគ្រាប់ល្ពៅនេះ ១សប្តាហ៏ក្រោយមកអ្នកនឹង ទទួលបានលទ្ធផលគាប់ចិត្តជាក់ជាមិនខាន។ វិធីនេះគឺពិតជាប្រយោជន៍សម្រាប់ក្មេងជំទង់ ទាំងអស់ដែលមានបញ្ហាកើតមុន។
Pumpkin--Anti-aging-2-
. ជួយប្រយុទ្ធប្រឆាំងននឹងភាពចាស់មុនអាយុ ៖មនុស្សមានការទោរទន់ចំពោះការមានសម្រស់ ដែលគួរឲ្យទាក់ទាញជារៀងរាល់ថ្ងៃ។ ទាំងស្ត្រីដែលមានអាយុ៤០និង១៥ឆ្នាំគឺតែងតែទាមទារចង់ បានស្បែកដែលក្មេងជាងវ័យនិង ស្រស់ស្អាត។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះដោយសាររបៀប រស់មានខុសៗគ្នាធ្វើឲ្យមនុស្សពិបាកមានសម្រស់ដែលស្រស់ស្អាតយូរអង្វែងណាស់។ សូម្បីតែអ្នកដែលមានអាយុ៣០ឆ្នាំក៏អាចមើលមើលទៅដូច៤០ឆ្នាំដែរដោយសារតែ ការប្រើប្រាស់គ្រឿងសំអាងដែលមានតម្លៃថោក។ ដូចនេះអ្នកគួរសាកល្បងប្រើប្រាស់ គ្រាប់ល្ពៅព្រោះវាមានគុណភាពដែលនឹងធ្វើឱ្យស្បែករបស់ អ្នកមើលទៅក្មេងជាងវ័យ គ្មានស្នាមជ្រាវជ្រួញ។
Pumpkin-moisturize-skin-3-
. ផ្ដល់ជាតិសំណើមដល់ស្បែក ៖ប្រសិនបើអ្នកមានបញ្ហាស្បែកស្ងួតខ្លាំងសូម្បីតែលាប ផលិតផលដែលផ្ដល់ជាតិសំណើមហើយនៅតែងាយស្ងួតវិញទៀតនោះ។អ្វីដែលអ្នកត្រូវសាកល្បងធ្វើគឺការប្រើប្រាស់គ្រាប់ល្ពៅ។ ព្រោះវានឹងជួយអ្នកធ្វើឲ្យស្បែក របស់អ្នកមានភាពទាក់ទាញនិងភ្លឺរលោង៕

 

Leave a Reply

Your email address will not be published. Required fields are marked *