គន្លឹះថែរក្សាសម្រស់ ប្រចាំប្រទេសនីមួយៗ

Print
cute-asian-girl-uhd-wallpapers-1920x1080

១. ប្រទេសកម្ពុជា
ល្មៀត ជាគ្រឿងថែរក្សាសម្រស់ដ៏អស្ចារ្យ ហើយពលរដ្ឋខ្មែរច្រើនណាស់ ដែលនៅតែបន្តប្រើវា រហូតមកដល់បច្ចុប្បន្ននេះ ជាពិសេស ចំពោះស្រ្តីក្រោយសម្រាលកូនរួច។ ល្មៀត អាចយកលាបលើស្បែក ដើម្បីឲ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ។

២. ប្រទេសក្រិច
គេប្រើទឹកកូឡាប ដើម្បីជួយឲ្យសក់មានទម្ងន់ និងបំបាត់បញ្ហាសក់ស្ងួត និងជ្រុះ។

៣. ប៉ាគីស្ថាន
ពលរដ្ឋប្រទេសនេះ ច្រើនប្រើប្រេងដូង ដើម្បីផ្តល់សំណើម ភាពរលោង និងជួយឲ្យសក់ដុះលឿន។

left-post-ad
right-post-ad

៤. បារាំង
ចូរជ្រលក់ក្រចករបស់អ្នក ទៅក្នុងទឹកក្រូចឆ្មារ ដើម្បីធ្វើឲ្យវារលោង និងជម្រះទឹកថ្នាំលាបក្រចក។

៥. វេនីសូអេឡា
ពលរដ្ឋប្រទេសនេះ ច្រើនប្រើផ្លែប័រ ធ្វើជាម៉ាសបិទមុខ ដើម្បីថែរក្សាស្បែកឲ្យស្រស់ថ្លា និងមានសំណើម។

៦. ឈីលី
គេប្រើទំពាំងបាយជូរក្រហម លាយនឹងម្សៅ យកមកបិទមុខ ដើម្បីឲ្យស្បែកតឹងណែន និងកម្ចាត់ជាតិពុល ចេញពីលើផ្ទៃមុខ។

៧. អ៊ីតាលី
ដើម្បីបំបាត់បញ្ហាស្ងួត និងប្រេះបែកបបូរ គេតែងលាបប្រេងអូលីវ។

៨. កូឡំប៊ី
ស្រ្តបឺរី លាយទឹកដោះគោជូរ និងទឹកឃ្មុំ អាចធ្វើឲ្យស្បែកស្រស់ថ្លា និងទន់ម៉ត់ខៃ៕

ប្រភព ៖ Brightside.me

Leave a Reply

Your email address will not be published. Required fields are marked *