ការគំរាមគំហែងនិងបច្ចេកវិទ្យាថ្មី គឺជាឱកាសថ្មី

Print
Business-Threats at work-cover
ការគំរាមគំហែងចេញមកគ្រប់ពេល គ្រប់វេលា រាល់ត្រីមាស និងរាល់ថ្ងៃ ដូចជាការគំរាមគំហែងដោយបច្ចេកវិទ្យាថ្មីៗ ចៅហ្វាយ នាយដែលឆាប់ខឹង ប្រព័ន្ធថ្មី នីតិវិធីថ្មី មិត្តរូមការងារដែលមានគំនិត គំគួន អភិបាលថ្មី និងភាពមិនច្បាស់លាស់ផ្សេងៗទៀត។

ដូចនេះ អ្នកត្រូវតែចេះគិតពិចារណាអោយបានដិតដល់ ត្រូវ ចេះបត់បែនហើយត្រូវផ្លាស់ប្តូរឲ្យបានលឿន រុញចេញនូវកណ្តាប់ដៃ ដែលរក្សាគម្លាតឲ្យឆ្ងាយ។ នោះយើងមិនអាចត្រឹមតែអាចជួយខ្លូន យើងពីការផ្លាស់ប្តួរណាមួយដែលកើតឡើង តែយើងក៏អាចចេះ សិល្បះនៃការពត់បត់បែនខ្លួនតាមកាលៈទេសៈ។

ពិតណាស់មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចេះបត់បែនបានរហ័សតាមពេលវេលានោះទេ។ ព្រោះថាវាមានពេលវេលាខ្លះ នៅពេលដែលការគំរាមគំហែងអាចយកឈ្នះលើយើង ហើយអាច បំផ្លាញយើងបាន។ វាកើតលើមនុស្សគ្រប់គ្នា។

វាគ្មានរឿងចាំបាច់ដែលអ្នកត្រូវគេចវេសពីការពិតដែលថា ជីវិតរបស់យើងអាចត្រូវបានបណ្តេញពីការងារ។ ពិតណាស់ នៅពេលដែលការគំរាមគំហែងពិតជាកើតឡើង នោះយើងអាចប្រឈមដោះស្រាយវាបាន។ ក៏ប៉ុន្តែ ខណៈដែលវាគ្រាន់តែ ជាការគំរាមគំហែង វាធ្វើឲ្យយើង មានការភ័យខ្លាចតែវាមិនមានគ្រោះថ្នាក់នោះទេ។

left-post-ad
right-post-ad

បើអ្នកអាចពិនិត្យដឹង ថាតើការគំរាមគំហែងវានិងក្លាយជាការ ពិតនោះវាជាជំនាញ និងទេពកោសល្យរបស់អ្នក។ ការគំរាមគំហែងមានច្រើនប្រភេទ ហើយយើងមិនមែនសុទ្ធតែអាចប្រតិកម្មតបនិងវាបាននោះទេ។ មានប្រភេទខ្លះ អ្នកអាចតបតនិងការគំរាមគំហែងបាន។

ការពិត គឺវាអាចជួយអ្នកបានយ៉ាងប្រសើរ ប្រសិនបើអ្នកមើលឃើញថាការគំរាមគំហែង មិនមែនជារឿងគំរាមគំហែងទេ តែវាជាឱកាស។ រាល់គ្រប់ការគំរាមគំហែងដែលក្លាយជារូបរាងពិតប្រាកដវាជាឱកាសរបស់អ្នកដើម្បីរីកធំធាត់ និងផ្លាស់ប្តូរឲ្យល្អប្រសើរ ផ្លាស់ប្តូរទម្លាប់និងចាប់ផ្តើមអនុវត្តន៍នូវវិធី និងស្ទីលនៃការគ្រប់គ្រង។

បើយើងមានគំនិតវិជ្ជមាន នោះយើងនិងមើលឃើញថាមានការគំរាមគំហែងតិចតួច ហើយឃើញចំនុចវិជ្ជាមានច្រើនជាងចំនុច អវិជ្ជមាន។ វាធ្វើឲ្យយើងមានឳកាសដើម្បីរៀនសូត្រនិងធ្វើឲ្យខ្លូន យើងប្រសើរឡើងជាងមុន។ មានន័យថា បើសិនជាយើងមិនដែលប្រកួតប្រជែង នោះយើងនិងមិនអាចប្រសើរឡើងនោះទេ។

ដូចពេលមួយនោះ ខ្ញុំទទួលបានការងារជា អ្នកគ្រប់គ្រងនៅ ក្រុមហ៊ុនមួយដែលក្រោយមកក្រុមហ៊ុនមូយនោះបានផ្លាស់ប្តូរម្ចាស់ដែលចៅហ្វាយនាយថ្មី បាននាំយកនូវអ្នកគ្រប់គ្រងរបស់ពួកគេមកធ្វើការនៅក្រុមហ៊ុន។ បន្ទាប់ពួកយើងទាំងបី នាក់ត្រូវបានទម្លាក់ពី តួនាទីពេលនោះពួកយើងពិតជាមិនមានជំរើសទាល់តែសោះ ក្រៅពីការដើរចេញពីក្រុមហ៊ុន។

ពេលនោះ ក្នុងនាមជាអ្នកប្រកាន់ខ្ជាប់ខ្ជួននូវច្បាប់ទម្លាប់មួយ រូបខ្ញុំបានឃើញថាវាជាឱកាសដើម្បីបង្ហាញចៅហ្វាយនាយថ្មីឲ្យដឹងថាខ្ញុំល្អគ្រប់គ្រាន់ដើម្បីកាន់តួនាទីមួយនៃតួនាទីជាអ្នកគ្រប់គ្រង

របស់ក្រុមហ៊ុនគាត់។ បីខែក្រោយមក ខ្ញុំពិតជាត្រូវបានដាក់ឲ្យកាន់តំណែងចាស់របស់ខ្ញុំ នោះគឺជាអ្នកគ្រប់គ្រងមួយរួបជាមួយ ចៅហ្វាយនាយថ្មី។ ខណៈដែលមិត្តម្នាក់បានដើរចេញពីក្រុមហ៊ុន ហើយម្នាក់ទៀតបន្តធ្វើការក្នុងមុខតំណែងតូចតាច។ ពួកគេទាំងពីរបានត្រឹមត្អូញត្អែរ ថ្ងួចថ្ងូរហើយមានអារម្មណ៍ថាការផ្លាស់ប្តូរ គឺជាការប្រមាថមើល ងាយ បន្ទាបបន្ទោកហើយជាការប្រមាថលើពួកគេ។

វាអាចត្រូវ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍បាក់ទឹកចិត្តដោយសារវា នោះទេព្រោះខ្ញុំត្រូវតែត្រឡប់ទៅកាន់តួនាទីខ្ពស់នោះវិញទៅមុខ និងបន្តទីមុខតទៅទៀត ព្រោះការគំរាមគំហែងគឺជាឱកាសដុសខាត់ខ្លួនរបស់យើងឲ្យគេបានឃើញពីសក្តានុពលរបស់យើង៕
Business-Threat at work-1-

Leave a Reply

Your email address will not be published. Required fields are marked *