កម្ចាត់​មុន​នៅត្រង់​ឆ្អឹងខ្នង ​ឲ្យមាន​ប្រសិទ្ធភាព

Print

មុនលើឆ្អឺងខ្នងក៏ជាបញ្ហាសម្រាប់ស្ត្រីយើងផងដែរ ។វាក្រៅពីធ្វើឱ្យបាតបង់សម្រស់ហើយនៅរំខាន់ផ្លូវចិត្តដូចគ្នា។ មុនកើតត្រង់កន្លែងនេះបើទោះបីមិនបង្កស្លាកស្នាមដែលអាក្រក់មើលដូចលើផ្ទៃមុខក្តីប៉ុន្តែយើងមិនគប្បីទុកចោលនោះឡើយចាំបាច់ត្រូវព្យាបាលបំបាត់ទៅវិញ។

តើការកម្ចាត់មុនលើខ្នងដូចម្តេចឱ្យមានប្រសិទ្ធភាព?

*មិនគួរងូតទឹកក្តៅដែលក្តៅអ៊ុណ្ហៗខ្លាំងពេក
បើចង់ងូតទឹកក្តៅអ៊ុណ្ហៗគួរឱ្យទឹកក្តៅល្មមពីព្រោះថាការប្រើទឹកក្តៅនាំឱ្យរន្ធរោមបើកធំនិងមានការផលិតសារជាតិខ្លាញ់ច្រើនឡើងផង។

left-post-ad
right-post-ad

*គួរថែសម្លៀកបំពាក់ឱ្យស្អាតបាត
ត្រូវឱ្យសម្លៀកបំពាក់ស្អាតបាតហើយពិសេសត្រូវមើលទឹកថ្នាំជួយបន្ទន់សម្កៀកបំពាក់ថាមានអាការប្រតិកម្មកើតឡើងដែរឬទេ បើឃើញថាមានផលប៉ះពាល់ឱ្យឈប់ប្រើនិងត្រូវប្រើសាច់ជូរជម្រះទឺកចុងក្រោយជំនួសវិញ។

*សាប៊ូដែលប្រើប្រាស់គប្បីមានសភាពក្រអូបតិចនិងកំចាត់បាក់តេរី
សាប៊ូមួយចំនួនដែលយើងប្រើកក់សក់ក៏តែងបង្កឱ្យកើតមុនលើខ្នងបានដែរដោយសារតែថានៅពេលយើងលាងជម្រះទឹកទៅនោះនាំឱ្យប៉ះពាល់ដល់ស្បែកខ្នងដែលជាហេតុបង្កឱ្យកើតមុនឡើង។

បើសង្កេតឃើញថាការប្រើសាប៊ូមួយចំនួនជាមូលហេតុនាំឱ្យកើតមុនឡើងគប្បីធ្វើការផ្លាស់ប្តូរចេញ។ សម្រាប់សាប៊ូដែលល្អគប្បីជ្រើសរើសប្រភេទមានក្លិនតិចនិងជាប្រភេទសាប៊ូខ្សោយៗមិនបង្កការប៉ះពាល់ដល់ស្បែក។

*ប្រើឧបករណ៍ខាត់ស្បែក
នៅក្នុងបន្ទប់ទឹកបើមានអេប៉ុងខាត់ស្បែកគប្បីប្រើខាត់ស្បែកខ្លះពីព្រោះថាអាចជួយឱ្យស្បែកស្អាតដែលមិនបង្កឱ្យកើតមុនឡើង។

*សុខភាពផ្លូវចិត្តជាមូលហេតុកើតមុន
មូលហេតុដោយសារថានៅពេលយើងកើតមានអារម្មណ៍តានតឹងប្រព័ន្ធការពារមេរោគលើស្បែកថយតិចចុះ ហេតុនេះទើបងាយបង្កឱ្យកើតមុនឡើងបានណាស់។ព្រោះតែមូលហេតុនេះបើសង្កេតឃើញាលើឆ្អឹងខ្នងឬផ្ទៃមុខកើតមុនគប្បីថែទាំសុខភាពផ្លូវចិត្តទៅផងទើបទទួលបានលទ្ធផលប្រសើរជាងនេះ៕

ប្រភព ៖ Health.com.kh

Leave a Reply

Your email address will not be published. Required fields are marked *